Nadech ជាប់ឈ្មោះជាតារាល្បីដាក់ខ្លួនប្រើជីវិតសាមញ្ញប្រចាំប្រទេស ព្រោះទេរូបភាពប៉ុន្មានសន្លឹកនេះ! មានរូបភាព

ជាប់ឈ្មោះជាកំពូលតារាដែលប្រើជីវិតសាមញ្ញបំផុត សម្រាប់តារាសម្ដែងប្រុសរូបសង្ហាលោក Nadech Kugimiya ដែលតែងតែឃើញនិងជួបប្រទះតាមទីសាធារណៈជាញឹកញាប់ មិនថាជាម៉ូតូអាគុយ រហូតការជិះម៉ូតូឌុប បានក្លាយទៅជារឿងធម្មតាឃើញឡើងសុំាភ្នែកអស់ទៅហើយ

ជាក់ស្ដែង Nadech ក៏បានធ្វើអោយបងៗអ្នករត់ម៉ូតូឌុបហួសចិត្តជាខ្លាំង នៅពេលសាម៉ីខ្លួនបានជិះម៉ូតូឌុបសេវាកម្មបន្ទាន់ ខាង TikTok wit652 បានបើកបង្ហាញវីដេអូខ្លីៗតែគួអោយស្រលាញ់ថែមទាំងមានសរសេរជាសារថា “មកជិះម៉ូតូឌុបទៀតហើយ សង្ហាខ្លាំងណាស់បង # Nadech  #បុរសកំពូលសង្ហា”

រឿងនេះបានធ្វើអោយចំនួនអ្នកចូលមើលកើនឡើងជាច្រើន ដោយហ្វេនៗនាំគ្នាអោយឡាយបេះដូងព្រោងព្រាត វីដេអូផុសចេញទៅមិនទាន់និងបានមួយថ្ងៃផងមានអ្នកចូលមើលដល់ទៅមួយលានជាង ហើយសាម៉ីខ្លួនយើងវិញក៏កាន់តែគួអោយស្រលាញ់ទៅទៀតព្រោះមានញញឹមដាក់កាមេរ៉ាហើយនិយាយឆ្លើតឆ្លងធម្មតាមិនមានការប្រកាន់ខ្លួនអ្វីបន្ទិចទាល់តែសោះ

អត្ថបទដោយ : នីត្តា