ចប់នៅប៉ុណ្ណឹង Ann-Bella ពេលបានជួបគ្នាខ្លាំងជាងបងប្អូនបង្កើតក្នុងគ្រួសារទាំងកៀកទាំងកើយ​….តិចថាសម្ដែងអីចុះ! មានរូបភាព

អាចនិយាយបានថាជាសកម្មភាពដ៏គួអោយស្រលាញ់មួយទៀតដែលហ្វេនៗនឹកស្មានមិនដល់ ការជួបគ្នារវាងតួឯកស្រីជើងចាស់ Ann Thongprasom ដែលមានឱកាសបានចូលរួមទស្សនាការបង្ហាញម៉ូដ  FASHION DISTRICT: EQUINOX SUMMER 2024 កាលពីយប់កន្លងមក

ដោយខាង Ann បានជួបនិងតារាសម្ដែងវ័យប្អូនគឺ Bella Ranee និងតួឯកប្រុសរូបសង្ហា James Jirayu ដែលអង្គុយខាងៗ ថែមទាំងផុសវីដេអូខណៈពេលកំពុងនិយាយសន្ទនាគ្នាយ៉ាងស្និតស្នាលទៀតផង

ក្នុងវីដេអូនេះបានធ្វើអោយហ្វេនៗរំភើបចិត្តនិងពេញចិត្តជាខ្លាំងហើយបានអោយបេះដូងដល់អ្នកទាំងពីរយ៉ាងច្រើន ព្រោះអាចចាត់ទុកថាបានកំចាត់ពាក្យចរចាមរាមរវាងអ្នកទាំងពីរទៀតផង ហើយគ្រប់គ្នាក៏ទៅតែរំពឹងរងចាំថាថ្ងៃណាមួយអ្នកទាំងពីរនិងបានសម្ដែងរឿងរួមគ្នា

អត្ថបទដោយ : នីត្តា