updatesទំនាក់ទំនងរបស់ Kenនិង Estherពេលនេះ លើកមុនថាបែកនោះបែកមែនទែនអត់?

គូនេះការពិតទៅបែកឬមិនបែកទេ! updates រឿងរ៉ាវទំនាក់ទំនងស្នេហារបស់គូស្នេហ៍តារាល្បីយូរឆ្នាំគូរបស់តួឯកប្រុសលោក Ken Phupoom និង Esther Supreeleela តើពត៌មានដែលថាចែកផ្លូវគ្នាលើកមុននោះបែកមែនទែនឬអត់? ព្រោះថាឃើញការបង្ហោះថ្មីៗនេះរបស់ទាំងគូ ដូចជានៅមានទំនាក់ទំនងនឹងគ្នាបេះដូងនៅស៊ីជំពូនៅឡើយ។ ហើយពេលដែល Esther ប្រកាសថាចែកផ្លូវគ្នានោះ លោក Ken នៅនិយាយថានឹងតាមលួង Esther មកវិញថែមទៀតផង។

ថ្មីៗនេះក្នុងកិច្ចសម្ភាសន៍មួយ តារាស្រី Esther Supreeleela បានឆ្លើយតបសំណួរពីទំនាក់ទំនងនាងជាមួយតួឯកប្រុសលោក Ken Phupoom គឺយ៉ាងណាវិញដែរ? ក្រោយធ្លាប់ប្រកាសថាចែកផ្លូវគ្នា។ តារាស្រី Esther បានឲដឹងផងដែរថា រឿងដែលនាងធ្លាប់និយាយថាចែកផ្លូវគ្នានោះ ពិតជាបែកគ្នាមែន ហើយដែល Ken ថាតាមញ៉ែនាងឡើងវិញនោះគាត់ពិតជាធ្វើមែន។ នាងមើលឃើញថា Ken កែប្រែបានច្រើនជាងមុន ចាស់ទុំជាងមុន និងយកចិត្ដទុកដាក់នាងជាងមុន។ ពេលនេះអ្នកទាំងពីរមិនមែនជាសង្សារដូចមុនទេ តែកំពុងចាប់ផ្ដើមសារជាថ្មី នាងផ្ដល់ឱកាសឲ Ken សិក្សាចិត្តគ្នាទំនាក់ទំនងគ្នាម្ដងទៀត និងប្រើពេលមើលលើទង្វើរសិនមិនទាន់ជាអ្វីនឹងគ្នានៅឡើយទេ ហើយនាងក៏មិនទាន់គិតបើកចិត្តឲម្ដងទៀតស្រួលៗនោះដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ