​Janie និងតារាស្រីម្នាក់នេះធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនិងស្ទាយតែងខ្លួនដែលមិនសូវបានឃើញពីមុនហើយជាពិសេសអាចច្រលំថាបងប្អូនភ្លោះ! មានរូបភាព

ជាក្រុមមិត្តភ័ក្ដដែលស្និតស្នាលគ្នាបំផុតសម្រាប់តារាសម្ដែងស្រី Janie Tienphosuwan ជាមួយនិង Nana Ribean ពីរនាក់មហាមិត្តក្នុងក្រុម ព្រោះគ្រប់ពេលដែលមាននរណាម្នាក់ក្នុងក្រុមមានបញ្ហាឬត្រូវការកំលាំងចិត្តគឺដឹងតែបានឃើញម្នាក់នៅក្បែរកាយជានិច្ច នេះជាមិត្តភាពស្និតរមួតពិតៗ

មុននេះបានឃើញ Janie-Nana-Ann ប្រមូលគ្នារួមទាំងកូនៗហោះហើរទៅដើរលេងនៅជប៉ុន ជិះស្គីជាមួយគ្នាយ៉ាងសប្បាយរីករាយ ជារូបភាពដែលគួអោយស្រលាញ់បំផុត ដល់ថ្នាក់អ្នកគគាំទ្រញញឹមតាមគ្រប់ៗគ្នា

ថាពេលនៅជាក្រុមគួអោយស្រលាញ់ណាស់ទៅហើយ តែដល់ពេលមកមើលរូបភាពតែពីរនាក់របស់ Janie-Nana និង DJ Boy មកចូលរួមរីករាយក្នុងឱកាសថ្ងៃឈប់សម្រាកជាមួយគ្នា អាចនិយាយបានថាជារឿងរ៉ាវគួអោយប្លែកភ្នែកខ្លាំងណាស់ ជាពិសេសគឺស្ទាយនៃការតែងខ្លួនរបស់អ្នកទាំងពីរព្រោះដូចក្មេងៗក្រមុំៗអញ្ចឹងមើលទៅប្លែកទាក់ទាញភ្នែកណាស់​

អត្ថបទដោយ : នីត្តា