Kimberly អស់សំណើចពេលត្រូវបានគេសួរជីវិតរបស់ Mark ក្រោយពេលរៀបការជាមួយខ្លួនរួចមក?! មានរូបភាព

បើកឱកាសអោយអ្នកគាំទ្រសួរគ្រប់យ៉ាងដែលចង់សួរក្នុង IG story សម្រាប់តួឯកស្រីស្អាត Kimberly Ann ដើម្បីបង្កើតភាពស្និតស្នាលមួយផ្នែកទៀតជាមួយហ្វេនៗអ្នកគាំទ្រ

ដោយថ្មីៗនេះខាង Kimberly បានគាំងយោបល់ភ្លាមៗបន្ទាប់ពីត្រូវបានគេសួរថា អូន Kim យល់យ៉ាងម៉េចដែលសម្រាប់ជីវិតក្រោយពេលរៀបការរបស់ខាងប្រុស?

ធ្វើអោយសាម៉ីខ្លួនត្រូវឆ្លើយតបសំនួរមួយនេះចំពោះមុខកំលោះ Mark Prin ថា “មិនមានយោបល់អ្វីទាំងអស់ព្រោះថាវាមិនមានពិភពលោកផ្សេងទៀតអោយនៅទេ មើលកាមេរ៉ាបន្ទិច”

គ្រាន់តែវីដេអូនេះផុសចេញភ្លាមធ្វើអោយអ្នកគាំទ្រនាំគ្នាចុចឡាយយ៉ាងភ្លូកទឹកភ្លូកដី ហើយនៅមានបង្អាប់ទៀតថាអ្នកទាំងពីរជាគូរដែលគួអោយស្រលាញ់បំផុត រៀបការហើយកាន់តែផ្អែមល្ហែមទ្វេឡើង

អត្ថបទដោយ​ : នីត្តា