Max-Vill ផែនដីនេះមានតែយើងពីរនាក់តែប៉ុណ្ណោះផ្អែមជាងស្ករតាំងម៉ែឡើងហ្វេនៗរមួលពោះអស់ហើយ! មានរូបភាព

អាចនិយាយបានថាជាគូស្នេហ៍ដែលផ្អែមល្ហែមខ្លាំងបំផុតសម្រាប់គូរបស់ Vill Wannarot ជាមួយតារាសម្ដែងប្រុស Max Weerakanit ព្រោះតាំងតែបើកបង្ហាញខ្លួនថាទាក់ទងគ្នាអ្នកទាំងពីរតែងតែមានរូបភាពប្រហារចិត្តហ្វេនៗជានិច្ច

ជាក់ស្ដែងខាងប្រុសបានចេញមកផុសរូបភាពផ្អែមៗជាច្រើនសន្លឹក មានទាំងថើប អោប កៀកកើយអមជាមួយសារថា  “First time we fall for each other, then we just keep fall again and again… till now #wwcouple”

ថាប្រយោករបស់ Max វាស្វីតណាស់ទៅហើយតែនៅឡើយខមិនរបស់ខាង Vill កាន់តែពិសេស “ខ្ញុំស្រលាញ់ខ្លាំងជាងចា  #សូមតស៊ូវិញហើយ” បើបែបនេះតើមានកន្លែងណាដែលអោយហ្វេនៗអាចឈជើងបាននោះ

អត្ថបទដោយ : នីត្តា