មិនដែលឃើញគូណាដូចគូនេះទេ! Mac Weerakanit មិនដឹងថាស្រលាញ់ Vill Wannarot កម្រិតណាទេបើគ្រាន់តែអង្គុយកៀកហើយនៅធ្វើរឿងនេះបើកចំហទៀត! មានរូបភាព

មិនអោយខូចរហ័សនាមទេ #គូឈ្លក់វង្វេងស្នេហ៍ សម្រាប់គូរបស់តារាប្រុសស្រី Vill Wannarot និង Mac Weerakanit ថ្វីត្បិតតែទើបបង្ហាញខ្លួនមែនពិតតែរឿងផ្អែមល្ហែមមួយវ៉ាដាច់អស់គូផ្សេងៗ

ជាមួយគ្នានេះផងដែរក៏មានវីដេអូទើបនិងបង្ហោះចេញថ្មីៗនៅក្នុង IG story ឈ្មោះ @villwannarot ជាវីដេអូខណៈពេលអ្នកទាំងពីរទៅដើរលេងបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក ដោយការកាន់ដៃឡើងយន្ដហោះទៅសម្រាកលំហែរកាយស្រូបខ្យល់បរិសុទ្ធនៅខេត្ត Krabi

ដោយក្នុងនោះបង្ហាញអោយឃើញពីក្ដីស្រលាញ់ដែលខាងប្រុសមានចំពោះខាងស្រីថាធំធេងកម្រិតណា ព្រោះខាងប្រុសអង្គុយជិតកៀកនិង Vill ហើយនៅអោនទៅថើបស្មាយ៉ាងបើកចំហ ថើបដោយក្ដីស្រលាញ់ស្រូបក្លិនពេញសួតទាំងអស់

ឃើញបែបនេះហើយហ្វេនៗតែដៃចាំចុចឡាយអោយអ្នកទាំងពីរចុះ ព្រោះច្បាស់ណាស់ថារូបភាពគូស្វីតៗរបស់អ្នកទាំងនិងលោតមកជាបន្ដបន្ទាប់លើបណ្ដាញសង្គមឆាប់ៗនេះ

អត្ថបទដោយ​ : នីត្តា