តើជារឿងអ្វីទៅបានជា Mark-Yaya ដូចចង់ស៊ីសាច់ហុតឈាមគ្នាយ៉ាងនេះបើមើលតាមរូបភាពប៉ុន្មានសន្លឹកនេះ! មានរូបភាព

បន្ទាប់ពីសាងស្នាដៃការសម្ដែងរឿងរួមគ្នាបែបលក្ខណៈដ្រាម៉ាកាច់កុងរួចមក ធ្វើអោយមានការនិយមពេញចិត្តជាខ្លាំងពីសំណាក់អ្នកគាំទ្រទូរទាំងប្រទេស រហូតមកដល់ពេលថ្មីៗនេះប៉ុស្ដន៍លេខ 3 ទើបរៀបចំអោយ Mark-Prin និងកញ្ញា Yaya-Urasaya បានមកជួបគ្នាម្ដងទៀតក្នុងរឿងភាគថ្មីដែលពេញទៅដោយទស្សនីយភាពនិងអារម្មណ៍ច្រើនបែបច្រើនយ៉ាងរួបបញ្ជូលគ្នា

ដោយរឿងនេះគ្រាន់តែផុសរូបខ្លះៗចេញទៅធ្វើអោយមានអ្នកគាំទ្រចូលមកប្រាប់ថាចង់មើលខ្លាំងណាស់ហើយក៏ទទួលបានការពេញនិយមយ៉ាងច្រើនបន្ទាប់ពីមានរូបភាពក្នុងសាច់រឿងផុសចេញមក

ការត្រលប់មកជួបគ្នាលើកនេះ Mark បានប្រាប់ថា “ក៏យូរណាស់ដែរហើយដែលយើងទាំងពីរមិនបានសម្ដែងរឿងជាមួយគ្នា ដល់ពេលបានមកជួបគ្នាលើកនេះ យើងនិងសម្ដែងអោយពេញទំហឹងតែម្ដង ព្រោះពួកយើងសន្សំបទពិសោធន៍មកច្រើនដែរ ហើយច្បាស់ណាស់ថាសប្បាយ សប្បាយចិត្តណាស់ដែលបានមកជួបគ្នាម្ដងទៀត រួមជាមួយនិងភាពសប្បាយរីករាយជាមួយនិងបងៗក្នុងក្រុម ទើបធ្វើអោយយើងហ៊ានសម្ដែងកាន់តែខ្លាំង គ្រប់វគ្គពួកយើងប្រលែងមួយអស់ដៃតែម្ដង”

អត្ថបទដោយ : នីត្តា