Lisa BlackPink បើកឆាកឆើតឆាយសម្រស់ជាមួយគ្រឿងអលង្ការBVLGARIម៉ូតថ្មី….

ស្រស់ស្អាតលេចធ្លោរក្នុងកម្មវិធី អាយដលកូរ៉េសញ្ជាតិថៃ Lisa BlackPink បង្ហាញសម្រស់បើកឆាកគ្រឿងលង្ការម៉ូតថ្មីរបស់គ្រឿងអលង្ការល្បីលំដាប់ពិភពលោកម៉ាក BVLGARI ដែលទើបនឹងចេញគ្រឿងអលង្ការម៉ូតថ្មីមួយឈុតទៀតគឺ B.Zero1។ អាយដលស្រី Lisa BlackPink ក្នុងនាមជា Global Brand Ambassador ឲ BVLGARI ក៏បានបង្ហាញខ្លួនជាមួយឈុតរ៉ូបពណ៌ខ្មៅយ៉ាងស្រស់ស្អាតនិងមានភាពស៊ិចស៊ីតិចៗទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកចូលរួមដ៏ទៃទៀតផងដែរ។

ដោយកាលពីថ្ងៃទី១៤​ខែមីនា​ ឆ្នាំ២០២៤​កន្លងទៅនេះ BVLGARI គ្រឿងលង្ការប្រេនម៉ាកល្បី បានរៀបចំកម្មវិធីមួយនៃក្នុងប្រទេសកូរ៉េខាងត្បូងដើម្បីបង្ហាញម៉ូតឈុតថ្មី B.Zero ហើយក៏បានអញ្ជើញតារាល្បីៗមកពីច្រើនប្រទេសដើម្បីចូលរួមកម្មវិធីនេះផងដែរ។ Lisa អាយដលស្រីសមាជិកក្រុមចម្រៀង BlackPink ក៏បានអញ្ជើញឲចូលរួមកម្មវិធីនេះក្នុងឋានះជា Global Brand Ambassador របស់ BVLGARI។ មិនឲអ្នកគាំទ្រខកបំណង Lisa នៅក្នុងកម្មវិធីនេះគឺលេចធ្លោរក្នុងខ្លាំងណាស់ ស្រស់ស្អាតបែបថ្លៃថ្នូរ ជាមួយនឹងឈុតរ៉ូបពណ៌ខ្មៅក៏ពិតមែនតែស្រស់នាងចែងចាំងលម្អរដោយគ្រឿងអលង្ការម៉ូតថ្មីB.Zero1។​ កាំមេរ៉ាទាំងអស់គ្នុងកម្មវិធីតម្រង់មកនាងដើម្បីផ្ដិតយករូបភាព ហើយសូម្បីតែតារាល្បីៗដ៏ទៃទៀតដែលមកចូលរួមក្នុងកម្មវិធីនេះក៏បានសុំ Lisa ថតរូបជាមួយផងដែរ។ ចុះហ្វេនៗរបស់ Lisa វិញ គិតថាមួយឈុតនេះសមនឹងនាងដែរអត់?

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ