តួឯកស្រី Matt Peranee ពិតជាត្រលប់មករះក្នុងវិស័យការសម្ដែងវិញ រឿងភាគថ្មីចេញហើយ…

តួឯកស្រី Matt Peranee ត្រលប់មកវិញហើយ នឹងបង្ហាញមុខក្នុងរឿងភាគថ្មីជាមួយសម្រស់សក់ខ្លីដែលស្រស់ស្អាត ស្រស់ស្រាយក្មេងជាងវ័យលើសដើម។ ហើយពេលនេះនាងរូបនាងកំពុងតែថតរឿងភាគថ្មីហើយ បានតារាស្រីរៀមច្បង Anne Thongprasom ជាអ្នកដឹកនាំថតការថតរឿងថ្មីនេះ។

តួឯកស្រី Matt Peranee ក្រោយពីសន្យាថានឹងត្រលប់មកចូលសម្ដែងវិញហើយនិងខិតខំក្នុងវិស័យសិល្បះឡើងវិញ ពេលនេះរូបនាងពិតជាធ្វើបានមែន ដោយមានតារារៀមច្បង Anne Thongprasom ជាអ្នកឲឱកាសនេះដល់រូបនាង។ គួរបញ្ជាក់ផងដែរថា តួឯកស្រី Matt Peranee ខកខានស្ងប់ស្ងាត់ពីវិស័យការសម្ដែងនេះច្រើនឆ្នាំដែរហើយ គឺចាប់តាំងពីរូបនាងជួបការរិះគន់ព្រោះតែមានទំនាក់ទំនងស្នេហាជាមួយអតីតសង្សារនាងអ្នកជំនួញលោក Songkran តែស្នេហាលើកនោះក៏ត្រូវបញ្ចប់ទៅវិញនៅចុងឆ្នាំ២០២៣កន្លងទៅ។ ហើយ Matt ក៏បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថារូបនាងនឹងខិតខំក្នុងវិស័យការសម្ដែងរឿងឡើងវិញ។ ពេលនេះឱកាសនាងបានមកដល់ហើយ តួឯកស្រី Matt Peranee នឹងបង្ហាញខ្លួនក្នុងរឿងភាគថ្មី หวานรักต้องห้าม សម្ដែងរួមគ្នាជាមួយតួឯកប្រុសលោក Mike Panitan នឹងមានតារាល្បីៗជាច្រើនដួងទៀតផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ