អ្នកណានិយាយកុហក? តួឯកស្រី Kwan ត្រូវបាន Kambum បើកកកាយធ្លាប់ធ្វើបាបនាង…

រឿងនេះពិតឬមិនពិត? កំពុងក្ដៅគគុកក្នុងសិល្បះថៃ ជម្លោះតារាស្រីពីរដួងក្នុងបណ្ដាញសង្គម ក្រោយតារាសម្ដែងស្រី Kambum Preeyada បង្ហើបប្រាប់រឿងរ៉ាវអតីតកាលឈឺចិត្តរបស់ខ្លួន ដោយមានតួឯកស្រីម្នាក់ បញ្ឃប់នាងពីការសម្ដែងព្រោះតែហេតុស្អប់មុខ​ ធ្វើឲនាងត្រូវអត់កាងារនិងកើតរោគស្រ្ដេសរកពេទ្យជួយ។ រឿងនេះនាងឈឺចិត្តណាស់ហើយក៏នៅតែមិនទាន់ភ្លេចដល់ឥឡូវ កុំស្មាននាងភ្លេចនោះរំលងទៅច្រើនឆ្នាំក៏នាងយកមករំលឹកបើកកកាយឡើងវិញដែរ។ រឿងនេះធ្វើឲអ្នកគាំទ្រមានការសង្ស័យថាតើតួឯកស្រីដួងនោះជាអ្នកណា? ហើយអ្វីដែលតារាស្រី Kambum និយាយនេះពិតដែរឬអត់?

ដោយតួឯកស្រី Kambum Preeyada រូបនាងគឺជាអ្នកសម្ដែងស្រីតួរងតួឆ្នាស់ដ៏មានឈ្មោះមួយរូបក្នុងរឿងភាគថៃ។ ហើយថ្មីៗនេះរូបនាងនិងអ្នកម្ដាយបានចេញមុខក្នុងកម្មវិធីមួយ ហើយនិយាយក្នុងការសម្ភាសន៍ និយាយដល់រឿងផ្ទៃក្នុងសិល្បៈ Kambum បានរំលឹកដល់អតីតកាល ពេលចូលសម្ដែងដំបូងៗនាងត្រូវតួឯកស្រីធ្វើបាប។ ធ្វើបាបដោយឲនាងអត់កាងារ តួឯកស្រីបានបញ្ឃប់នាងពីការសម្ដែងព្រោះហេតុមិនចូលចិត្ត និងធ្វើឲរូបនាងខូចចិត្តដល់ថ្នាក់កើតស្រេ្ដសនិងចងចាំមកដល់ថ្ងៃនេះ។ បើទោះបីជាតារាស្រី Kambum មិនបានប្រាប់ឈ្មោះតួឯកស្រីដួងនោះជាអ្នកណា តែអ្នកលេងបណ្ដាញសង្គមមួយចំនួនបាននាំគ្នាស្វែងរកនិងបានបង្ហើបប្រាប់ថាគឺជាតួឯកស្រី Kwan Usamanee។

រឿងនេះកាន់តែសង្ស័យថែមទៀត ក្រោយតួឯកស្រី Kwan Usamanee ប្រកែកថាមិនមែនជារូបនាងទេ នាងនិង Kambum ធ្លាប់សម្ដែងរួមគ្នានិងស្គាល់គ្នាពីក្មេងៗមក តែត្រូវបាន Kambum ឆ្លើយតបក្នុងបណ្ដាញសង្គមវិញថាឲ តួ​ឯកស្រីនោះឈប់សម្ដែងទៅ ធ្វើដូចអត់មានអីកើតឡើងទាំងដែលខ្លួនឯងដឹងខ្លួនច្បាស់។ធ្វើឲមហាជនដឹងថា Kambum កំពុងតបតទៅ Kwan ហើយ តែក៏មានអ្នកមិនជឿ Kambum ទាំងស្រុងដែរ ដោយគិតថារូបនាងអាចគិតដោយខ្លួនឯង Kwan គ្រាន់តែជាតួឯកស្រីមិនមានសិទ្ធដកតួសម្ដែងនោះទេ មានតែអ្នកដឹកនាំរឿងជាអ្នកសម្រេចចិត្តទៅវិញទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ