Janie ទៅថតរូបធ្វើលិខិតឆ្លងដែនតែងមុខដូចទៅថតបង្ហាញម៉ូដ……បើរូបមិនស្អាតទៀតសុខចិត្តដូរឈ្មោះចេញតែម្ដង! មានរូបភាព

ធ្វើអោយអ្នកគាំទ្រក្នុង IG ឈ្មោះ @janienineeleven របស់តារាសម្ដែងស្រីស្អាត Janie Alphach ម្ចាស់រហ័សនាម  #នារីមុខក្មេងជានិច្ច ត្រូវកើតការភ្ញាក់ផ្អើលនិងលាន់មាត់វ៉ាវគ្រប់ៗគ្នាតែម្ដង

សម្រាប់វីដេអូដែលសាម៉ីខ្លួនទើបនិងផុសចេញទៅថ្មីៗនេះដោយអមជាមួយនិងឃ្លាថា “មកបង្ហាញពីការធ្វើលិខិតឆ្លងដែនក្នុងថ្ងៃនេះ” មិនត្រឹមតែបង្ហាញអោយឃើញពីរបៀបជីវិតរស់នៅក្រៅកញ្ចក់ទូរទស្សន៍ក្នុងថ្ងៃឈប់សម្រាកប៉ុណ្ណោះទេ តែក៏បានធ្វើអោយប្រិយមិត្តកោតសរសើរពីរូបថតលិខិតឆ្លងដែនរបស់នាងក្នុងវ័យ 42 ឆ្នាំជាច្រើនផងដែរ គ្រប់គ្នានិយាយថា ស្អាតលេខមួយ ដូចរូបថតក្នុងទស្សនាវដ្ដីអញ្ចឹង

ព្រោះការតុបតែងខ្លួនរបស់ស្វាម៉ីគឺថាពេញព្រៀបគ្មានខ្វះចន្លោះត្រង់ណានោះទេ ចង់សម្លឹងមើលត្រង់ជ្រុងណាទៅក៏ស្រស់ស្អាតទាំងអស់ អោយ 10/10 តែម្ដង

អត្ថបទដោយ : នីត្តា