Dew Arisara អត់មានអីលេងនាំកូនដេញចាប់កង្កែបពេញវាល……..ម៉ាក់ៗកូនដំបូងអញ្ចឹងហើយ! មានរូបភាព

សុំសម្រាកពីការងារសិល្បៈសិន សម្រាប់តួឯកស្រីឆ្នាស់មុខស្អាតយ៉ាង Dew Arisara ព្រោះចង់ចំណាយពេលមើលថែកូនប្រុសជាទីស្រលាញ់អូន Silas ដែលកំពុងស្ថិតក្នុងវ័យរៀនសូត្រ ធ្វើអោយគ្រប់គ្នាធ្លាក់ក្នុងអន្លង់ស្នេហ៍ដក់ចិត្តមិនរួចសោះឡើយ

ជាក់ស្ដែងម៉ាក់ៗ Dew បាននាំអូន Silas ទៅរៀនពីបទពិសោធន៍ជីវិតថ្មីៗ ដើរតួជាអ្នកស្រែអ្នកចំការ រៀនពីវិធីជីវិតបែបសាមញ្ញៗធម្មតាៗតាមបែបស្រុកស្រែ ដើម្បីជិតស្និតជាមួយនិងធម្មជាតិដែលមិនធ្លាប់មានពីមុន

ហើយក្នុងពេលនោះក៏មានវគ្គមួយដែលម៉ាក់ៗបង្រៀនកូនប្រុសអោយចាប់កន្កែបដោយប្រើដៃទទេ ថ្វីត្បិតតែកូនប្រុសមើលទីដូចជាខ្លាចបន្ទិច តែក៏តស៊ូជំនះចិត្តខ្លួនឯងមិនស្ទើរដែរ ចំណែកឯអ្នកគាំទ្រដែលបានឃើញរូបភាពនិងវីដេអូទាំងអស់នេះហើយក៏ប្រញាប់ចូលទៅខមិនសរសើរពីម៉ាក់និងកូនជាខ្លាំង ព្រោះជាវិធីមួយដែលបង្រៀនក្មេងអោយចេះស្រលាញ់ធម្មជាតិ និងចេះដាក់ខ្លួនទោះបីជាស្ថិតក្នុងគ្រួសារអ្នកមានលុយកម្រិតណាក៏ដោយ

អត្ថបទដោយ : នីត្តា