ដឹងហើយថាមានតែម្នាក់! Nadech ផុសជូនពរថ្ងៃខួបកំណើត Yaya រៀបរាប 16 ឆ្នាំដែលបានស្គាល់គ្នាផ្អែមពេកឡើងម៉ែចូលទៅបង្អាប់! មានរូបភាព

រឿងស្នេហាផ្អែមល្ហែមគឺថាមិនដែលថយចុះបន្ទិចណានោះទេ សម្រាប់គូរស្នេហ៍តារាប្រុសសង្ហា Nadech Kugimiya ជាមួយតារាស្រីស្អាត Yaya Urassaya ដោយនៅក្នុង IG ផ្ទាល់ខ្លួនមានផុសជូនពរថ្ងៃកំណើតគ្នាយ៉ាងរ៉ូមែនទិកក្នុងវ័យ 31 ឆ្នាំ

ដោយខាង Nadech បានសរសេរទៅដោយអត្ថន័យថា “ជិត 16 ឆ្នាំដែលយើងបានស្គាល់គ្នា តាំងតែថតរឿងជាមួយគ្នាលើកដំបូងបំផុត ភាពស្មោះត្រង់ ភាពបរិសុទ្ធ ការព្រួយបារម្ភ របស់មនុស្សស្រីម្នាក់នេះអោយទៅមនុស្សនៅជុំវិញខ្លួនគឺមិនដែលផ្លាស់ប្ដូរឡើយ”

“អ្វីដែលផ្លាស់ប្ដូរប្រហែលជាតែសម្រស់ទេ ព្រោះស្អាតឡើងរាល់ថ្ងៃ ជាសំណាងរបស់ខ្ញុំខ្លាំងណាស់ដែលបានស្គាល់និងរួមដំណើរជាមួយគ្នារហូតមកដល់ថ្ងៃនេះ”

“ថ្ងៃនេះគម្រប់ខួប 31 ឆ្នាំ សុំអោយមានសុខភាពល្អរឹងមាំពេញមួយឆ្នាំ សុំអោយគ្រប់គម្រោងដែលកំពុងធ្វើទាំងអស់បានជោគជ័យទៅដោយរលូន និងជាទីពេញចិត្តរបស់អ្នកគ្រប់គ្នា សុំអោយមានពេលសម្រាកច្រើនៗ បានអានសៀវភៅដែលចង់អាន បានធ្វើនូវអ្វីដែលចង់ធ្វើ បានធ្វើដំណើរទៅកាន់កន្លែងដែលចង់ទៅ ចង់ញុំអ្វីបានញុំហ្នឹង សុំអោយមានពេលវេលាជាមួយគ្រួសារច្រើនៗដូចដែលរំពឹងទុកណាចា”

“ស្រលាញ់និងបារម្ភគ្រប់ពេល ចុបៗៗៗៗ@urassayas”

ឃើញបែបនេះហើយទាំងមិត្តភ័ក្ដទាំងអ្នកគាំទ្រត្រូវប្រញាប់ចូលទៅខមិនជាបន្ទាន់ហើយ ផ្អែមដល់ថ្នាក់ម៉ាក់កែវក៏ចូលមកបង្អាប់ដែរថា “ផ្អែមត្រជាក់!!!រីករាយថ្ងៃកំណើតណា Yaya សូមអោយចម្រើន​​រុងរឿង​ក្នុង​ទ្រព្យ​សម្បត្តិ​ដ៏​ខ្ពង់ខ្ពស់ណា”

អត្ថបទដោយ : នីត្តា