រំភើបជំនួស! ខេមរៈ សិរីមន្ត ត្រូវភរិយា Surprise ខួបកំណើតទាំងកណ្ដាលយប់តែម្ដង!(មានវីដេអូ)

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតគ្រួសាររបស់តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កាន់តែមានសុភមង្គលខ្លាំងឡើងៗ​ ជាហេតុធ្វើឲ្យមហាជននិងអ្នកគាំទ្រជាច្រើនស្ញប់ស្ញែងខ្លាំងណាស់។

ជាក់ស្ដែងថ្មីៗនេះជាថ្ងៃកំណើតរបស់តារាប្រុសរូបនេះ ក្នុងនោះគេបានឃើញភរិយាជាទីស្រលាញ់របស់លោក បានស្កាត់យកនំខេកមក Surprise លោកទាំងយប់ក្រោយពេលចប់ពីកម្មវិធី X-factor Cambodia ធ្វើឲ្យលោករំភើបចិត្តយ៉ាងខ្លាំងតែម្ដង។

តាមរយៈវីដេអូមួយនេះផងដែរ មហាជនជាច្រើនបាននាំគ្នាសរសើរដ៏ទឹកចិត្តភរិយាលោក ខេមរៈ សិរីមន្ត ដែលតែងតែស្រលាញ់និងយកចិត្តទុកដាក់ចំពោះស្វាមី សូម្បីតែថ្ងៃកំណើតក៏ធ្វើឲ្យលោករំភើបចិត្តខ្លាំងបែបនេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី