ប្រណិតស្រស់ស្អាត ទិដ្ឋភាពខាងក្នុងផ្ទះរបស់តួឯកស្រី Aff Taksaorn ទុកដាក់តុបតែងបានរៀបរយណាស់…

ពិតជាស្រស់ស្អាតប្រណិត បើកបង្ហាញទិដ្ឋភាពខាងក្នុងគេហដ្ឋានរបស់តួឯកស្រី Aff Taksaorn មិនត្រឹមតែរូបសម្រស់ស្រស់ស្អាតនោះទេ Aff ក៏ពូកែរៀបចំផ្ទះផងដែរ។​ មើលចុះ ខាងក្នុងផ្ទះរបស់​Aff រៀបចំទុកដាក់បានរៀបរយមែនទែន ថែមការតុបតែងលម្អរវិញក៏មើលទៅស៊ីវិល័យថ្លៃថ្នូរ តុបតែងសាមញ្ញពណ៌មិនឆើតឆាយទេតែមើលទៅទាន់សម័យគួរឲចង់រស់នៅណាស់។

ដោយពេលនេះតួឯកស្រី Aff Taksaorn គឺបានត្រលប់មកចូលក្នុងវិស័យការសម្ដែងពេញទំហឹងហើយ ថែមកេរ្ដិ៍ឈ្មោះក៏កំពុងល្បីល្បាញជាខ្លាំងមានការគាំទ្រនិងមានរឿងភាគថ្មីៗជាច្រើនរឿងសម្ដែងជាបន្ដបន្ទាប់។ ទន្ទឹមនឹងអាជីពកាងារកាក់កបរលូន អ្នកម្ដាយកូនមួយម៉េម៉ាយស្រស់ស្អាត Aff Taksaorn ក៏មានចំណូលផ្ទាល់ខ្លួនខ្ពស់ផងដែរ។ ចង់ដឹងថា Aff រកបានយ៉ាងណានោះមើលតែគេហដ្ឋានរបស់នាងចុះ ប្រណិតខ្លាំងណាស់ ហើយនេះជាផ្ទះនៅកណ្ដាលក្រុងផងដើម្បីងាយស្រួលក្នុងការស្នាក់នៅនិងធ្វើកាងារ។ រូបនាងនិងគ្រួសារក៏មានគេហដ្ឋានទីធ្លារធំទូលាយនៅជាយក្រុងផ្សេងទៀតផងដែរ។ ថ្មីៗនេះតារាស្រី Aff បានមានរូបភាពថតនៅខាងក្នុងគេហដ្ឋាន ធ្វើឲយើងអាចដឹងថាខាងក្នុងផ្ទះរបស់ Aff គឺស្រស់ស្អាតបែបនេះឯង។

ប្រភព៖ Sanook

អត្ថបទដោយ​៖ ស្រីល័ក្ខ