តួឯកស្រី Mo Monchanok ទីបំផុតដាច់ចិត្តបង្ហាញមុខគូស្នេហ៍ហើយ ក្រោយPrivateយូរឆ្នាំ…

តួឯកស្រី Mo Monchanok ចំណងស្នេហាលើកនេះមិនលាក់បាំង តែក៏មិនសូវជាបើកចំហរនោះដែរ ទំនាក់ទំនងស្នេហាមានភាពផ្ទាល់ខ្លួន ស្រលាញ់គ្នាយូរឆ្នាំប្រកាសប្រាប់ឲអ្នកគាំទ្របានដឹងដែរតែមិនសូវមានបង្ហោះរូបគូនោះទេ។ ទើបតែថ្មីៗនេះរូបនាងបានបង្ហោះក្នុងបណ្ដាញសង្គមជាមួយរូបភាពគូខ្លះៗ ពេលទៅដើរកំសាន្ដជាមួយគូស្នេហ៍ ឃើញស្ងាត់ៗអត់ពត៌មានចុះផ្សាយរឿងស្នេហារបស់នាងយូរឆ្នាំបែបនេះ តែការពិត Mo មានម្ចាស់ចិត្តហើយ។

ដោយតួឯកស្រី Mo Monchanok កាលពីឆ្នាំ២០២២​កន្លងទៅ រូបនាងក៏ធ្លាប់និយាយរួចមកហើយរឿងបេះដូងនេះ មានម្ចាស់ចិត្តហើយ តែដោយមិនដែលឃើញរូបនាងបង្ហោះរូបគូសោះអ្នកគាំទ្រស្មានថាគូនេះបែកគ្នាបាត់ហើយ។ មិនដូចនេះទេ ការពិតចំណងស្នេហា Mo នៅតែផ្អែមល្ហែម នឹងស្ងាត់ៗដឹកដៃគ្នាដើរកំសាន្ដក្រៅប្រទេសជាច្រើនកន្លែង។ ហេតុដែល Mo មិនដែលបង្ហោះរូបគូ ក៏ព្រោះថាគូស្នេហ៍របស់នាង គឺជាអ្នកជំនួញមិនមែនជាអ្នកក្នុងរង្វង់សិល្បៈនោះទេ ម្យ៉ាងស្នេហាលើកមុនៗធ្លាប់បង្ហាញមុខហើយក៏ខកចិត្តវិញធ្វើឲមានពត៌មានច្រើនទៀត លើកនេះចំណងស្នេហានាងក៏មិនលាក់បាំងនោះដែរ គ្រាន់តែមិនសូវបានបង្ហោះច្រើនតែនាងក៏មានក្ដីសុខនឹងស្នេហាលើកនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ