មកមើលហាងកាហ្វេរបស់ Ken Phupoom ដូចនៅក្នុងព្រៃអាម៉ាហ្សូនព្រោះងាកទៅណាក៏មានតែដើមឈើដែរអ្វីដែលសំខាន់មានទាំង………! មានរូបភាព
អាចនិយាយបានថាកំពុងស្ថិតក្នុងវ័យលូតលាស់ខាងការធ្វើជំនួញពិតៗ សម្រាប់តួឯកប្រុសកំលោះលោក Ken Phupoom ដោយមុននេះឃើញមានដីធំល្វឹងល្វើយត្រៀមនិងដាំដើមធុរេនជារបស់ខ្លួនឯងមួយសារទៅហើយ
រហូតមកដល់ពេលនេះសាម៉ីចេញមកបើកបង្ហាញហាងកាហ្វេដែលកំពុងសាងសង់ជិតបានបើកដំណើរមួយទៀត នៅហាតយ៉ៃដោយមានដាក់ឈ្មោះហាងថា Kun Phu Pang ហើយហាងកាហ្វេនេះចេញប្លង់ដោយដៃខ្លួនឯងផ្ទាល់ទៀត
ខណៈពេលជាមួយគ្នានេះ Ken បានសរសេរសារថា “Kun Phu Pang ហាតយ៉ៃបើកនៅថ្ងៃ 23 មីនា នេះមានភ្ញៀវអញ្ជើញពិសេស នរណានៅជិតៗមកជួបគ្នាបានណាបាទ មានសួនទឹកធ្លាក់ផងដែរ ពេលនេះសុំទៅតុបតែងសួនទឹកធ្លាក់និងតុបតែងហាងរងចាំអ្នកទាំងអស់គ្នាណាបាទ #Kenphupang #នំប័ុងរបស់ខេន”
អត្ថបទដោយ : នីត្តា