ទៅចាប់ត្រីឬទៅងូចភក់? Phayu កូន Chompoo លោតចុះភក់ចាប់ត្រីសប្បាយខ្លាំងណាស់អត់ខ្វល់កូនសេដ្ឋីមិនសេដ្ឋីសំខាន់លេងភក់សប្បាយ! មានរូបភាព
ជារូបភាពដែលគួអោយស្រលាញ់បំផុត និងបង្កើតស្នាមញញឹមដល់ហ្វេនៗពេញប្រទេស ហើយមិនសរសើរមិនបានចំពោះវិធីចិញ្ចឹមមើលថែកូនៗរបស់ Chompoo-Araya បង្រៀនអោយរស់នៅបែបសាមញ្ញៗធម្មតានិងជាសាមញ្ញជនខ្លាំងណាស់
ហើយជាក់ស្ដែង Chompoo បាននាំកូនប្រុសភ្លោះទាំងពីរ Shayfa-Phayu ក្នុងវ័យ 6 ខួបកំពុងពេញរៀនកំពុងស្វែងយល់នូវអ្វីថ្មីៗជាច្រើនទៀត យើងអាចតាមដានការធំលូតលាស់បានក្នុងកម្មវិធីយូធូបរបស់ម៉ាក់យាយ EP.69 ដោយក្រៅពីសួនបន្លែចំរុះគ្រប់ប្រភេទហើយ ក៏នៅមានមាន់ មានអាងចិញ្ចឹមត្រី ម៉ាក់យាយបានបបួលចៅៗចុះភក់ចាប់ត្រីយ៉ាងសប្បាយរីករាយ អាចនិយាយបានថាជាវិធីសាមញ្ញនិងមានក្ដីសុខបំផុត
ឃើញថាកំលោះតូច Phayu សប្បាយខ្លាំងណាស់ ម្នាក់ឯងដើរលុកលុយក្នុងភក់ ចាប់ត្រីជាមួយម៉ាក់យាយនិងបងៗ អាចនិយាយបានថាមិនខ្លាចប្រលាក់អ្វីទាំងអស់ ចុះទៅទ្រាំក្នុងភក់ហៅមិនចង់ឡើង ដល់ថ្នាក់បង់ៗពូមីងនិងហ្វេនៗជាច្រើនទៀតបង្អាប់ថានេះបានចំជាកូនសេដ្ឋីជាប់ដីពិតៗ
អត្ថបទដោយ : នីត្តា