រូបគូស្វីតៗមកហើយ​ ចំណងស្នេហា Mind និង Songkran គូនេះលែងស្រលាញ់គ្នាបែបស្ងាត់ៗទៀតហើយ…

រូបភាពស្វីតៗរបស់គូនេះមកហើយ លែងស្រលាញ់គ្នាស្ងាត់ៗក្រោយបណ្ដាញសង្គមទៀតហើយ គូរបស់តារាសម្ដែងស្រី Mind Napasasi និងអ្នកជំនួញល្បីលោក Songkran Taechanarong លើកនេះបង្ហោះច្បាស់ៗតែម្ដង មិត្តអ្នកគាំទ្រមិនបាច់ទាយទៀតនោះទេថាគូនេះទាក់ទងគ្នាឬយ៉ាងណា? ពេលនេះច្បាស់ហើយមានរូបគូបង្ហោះរួមគ្នាបង្ហាញពីចំណងស្នេហាកំពុងតែផ្អែមល្ហែមខ្លាំងផងដែរ។

ដោយគូរបស់តារាស្រី Mind Napasasi និងលោក Songkran Taechanarong ត្រូវបានមហាជនសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយគ្នាជាច្រើនខែមកហើយ​ គឺចាប់តាំងពីលេចពត៌មានលោក Songkran ចែកផ្លូវគ្នាជាមួយតួ​​​ឯកស្រី Matt Peranee មក ក៏មានពត៌មានចចាមអារ៉ាមថាឃើញលោក Songkran បណ្ដើរគ្នាជាមួយតារាស្រី Mind Napasasi។ ស្ងប់ស្ងាត់មួយរយះពេលនេះគូស្នេហ៍តារាស្រីនិងអ្នកជំនួញល្បីគូនេះបានបង្ហាញរូបគូហើយ ហើយរូបនេះក៏អាចបញ្ជាក់ថាទាំងគូកំពុងចាប់ផ្ដើមមានចំណងស្នេហានឹងគ្នាផងដែរ។ តែប្លែកចំណងស្នេហាលើកនេះរបស់លោក Songkran មិនជួបឧបសគ្គដូចកាលពីលើកមុននោះទេ មានតែអ្នកសសើរថាសាកសមគ្នា និងបង្ហាញរូបគូត្រូវពេលត្រូវវេលាផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ