ប្រមូលខោវអាវដាក់កាបូបហោះហើរទៅក្រៅប្រទេសម្ដងទៀត សម្រាប់តារាសម្ដែងស្រី Grace Kanklao ដោយជាក់ស្ដែងបានបណ្ដើរសង្ហាកំលោះរូបសង្ហាហៃសូ Nich ទៅធ្វើបុណ្យរួមគ្នានៅហុងកុង
ដោយ Grace បានប្រមូលយករូបភាពនៃបរិយាកាសស្អាតៗរបស់ប្រទេសហុងកុងមកផ្ញើរហ្វេនៗបានទស្សនាទាំងអស់គ្នា ហើយក្នុងនោះមានវីដេអូខណៈពេលដែលខាងស្រីមានបំណងញ៉ោះមិត្តប្រុស តែបែរជាត្រូវមិត្តប្រុសតតបវិញយ៉ាងច្បាស់ៗនិងម៉ឹងម៉ាត់
“នៅពេលមាត់យើងវាខ្លាំងហើយ….តែនៅមានអ្នកខ្លាំងជាងយើងទៀត”
POV : នៅពេលយើងទៅសំពះព្រះជាមួយសង្ហា
Grace ៖ មកសំពះសុំសង្ហាថ្មីមែន មកសុំសង្ហាថ្មីតែម្ដងឬយ៉ាងម៉េច
Nich ៖ មានស្រាប់ហើយ
រឿងនេះធ្វើអោយអ្នកគាំទ្រពេញចិត្តជាខ្លាំង ហើយប្រញាប់ចូលទៅចុចឡាយនិងខមិនជាប្រញាប់ ទាល់តែខ្លាំងចឹងបានទប់ទល់និងអូនឈ្នះ
អត្ថបទដោយ : នីត្តា