Kimberly បង្អួតរូបភាពស្វីតថើបមាត់ជាមួយ Mark Prin ជូនពរខួបកំណើតយ៉ាងរ៉ូមែនទិកហើយកាដូឆ្នាំនេះគឺ…..! មានរូបភាព
ផ្អែមល្ហែមមិនចេះហត់ពិតមែន សម្រាប់គូស្វាមីភរិយាល្បីឈ្មោះ Kimberly An-Mark Prin ដែលបានរៀបការកាលពីចុងឆ្នាំមុន ហើយក៏តែងតែបានឃើញរូបភាពស្វីតៗផុសចេញមកអោយហ្វេនបានឃើញជាប់រហូត
ជាក់ស្ដែង (19 មីនា 2024) Kimberly ក៏បានចេញមកចែករំលែករូបភាពស្វីតៗៗៗជាមួយលោកប្ដីក្នុង IG ផ្ទាល់ខ្លួនក្នុងឱកាសពិសេសគឺខួបកំណើតគម្រប់ខួប 34 ឆ្នាំរបស់ Mark មានទាំងរូបថើបមាត់ពេលដើរលេង និងរូបភាពក្នុងថ្ងៃរៀបការរួមទាំងរូបរបស់ Mark កាលពីនៅក្មេងទៀត
រូបថាស្វីតតែនៅចាញ់ប្រយោគសាររបស់នាងទេគឺថា “Happy birthday my husband my best friend my whole life I’m very proud of the man you’ve become baby, you are truly my biggest blessing and i’m so lucky to call you mine, only mine and mine forever!! I love you more then I can ever put into words @mark_prin 19.03.2024”
ខណៈពេលគ្នានោះខាងស្វាមីក៏បានចូលទៅខមិនថា “ស្រលាញ់អូនណាស់” ក្រៅពីនេះក៏មានមិត្តភ័ក្ដអ្នកសិល្បៈហើយនិងអ្នកគាំទ្រចូលមកជូនពរកំលោះ Mark ជាច្រើន
អត្ថបទដោយ : នីត្តា