តួឆ្នាស់តួឆ្នើម Yardthip បាត់សម្រស់ដេរ១៣ថ្នេរ ៩ខែហើយមុខនាងមិនទាន់បានដូចដើមនៅឡើយទេ….

មូលហេតុនេះហើយបានជាបាត់មុខតារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាងYardthip Rajpal មួយរយះធំ ការពិតរូបនាងនៅសម្ងំព្យាបាលស្នាមរបួសមុខ ដែលដេររហូតដល់ទៅ១៣ថ្នេរ។ ដោយនេះជាស្នាកស្នាមដែលកើតឡើងពីការធ្វេសប្រហែសរបស់រូបនាងខ្លួនឯង ហើយនាងពេលនេះនឹងប្រយ័ត្នប្រយែងខ្លួនមិនឲកើតឡើងសុាំៗម្ដងទៀតផងដែរ ព្រោះទម្រាំតែជាហើយបាត់ស្នាមប្រើពេលឡើងយូរ។ ម្យ៉ាងរូបនាងជាតារាផង​ សម្រស់មុខមាត់មានសារះសំខាន់ណាស់ចំពោះកាងាររបស់នាង ដែលត្រូវការប្រើភាពស្រស់ស្អាតដើម្បីធ្វើការ ដល់របួសអញ្ចឹងមានតែនៅផ្ទះមើលថែខ្លួនឲសះស្បើយសិនហើយ។

ថ្មីៗនេះនៅក្នុងបណ្ដាញសង្គមរបស់តារាសម្ដែងស្រី Yardthip Rajpal រូបនាងមានការបង្ហោះរូបភាពមួយចំនួនដែលបង្ហាញថាខ្លួននាងមានស្នាមរបួសមុខ ក៏ដូចជាប្រាប់មូលហេតុដែលនាំឲមួយរយះនេះមិនបានឃើញរូបនាងបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ។ រូបនាងបានមានស្នាមរបួសមុខដេរដល់ទៅ១៣ថ្នេរ ពេលនេះមិនទាន់បាត់ស្នាមនៅឡើយទេ តែបាន៩០%ហើយ នៅលាបថ្នាំបំបាត់ស្នាមបន្ដទៀត។ របួសនេះបានមកពីកាលពី៩ខែមុន នាងធ្វើការខ្លាំងបាក់កម្លាំងងងឹតមុខដួលសន្លប់ នឹងធ្វើឲបោកក្បាលបានរបួសនិងបន្សល់ស្នាមបែបនេះ។ ពេលនេះនាងនាងជិតបាត់ស្នាមជាដូចដើមវិញហើយ នៅសល់ស្នាមក្រហមតិចៗលើមុខ ពេលឆ្លុះកញ្ចក់មើលមុខខ្លួនឯងបានធូរទ្រូងឡើងវិញបន្ដិចហើយ អរគុណមិត្តអ្នកគាំទ្រទាំងអស់ដល់តែងបារម្ភពីសុខទុក្ខនាងនាពេលកន្លងមក។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ