លុយមិនដឹងយកទៅណាអស់ទេ! Bella ក្លាយជាសេដ្ឋីនីលុយពាន់លានទិញដីជាប់មាត់ទឹកដឹងតំលៃហើយញាក់សាច់! មានរូបភាព

តួឯកស្រីល្បីឈ្មោះនិងមានលុយវាលលានគេចមិនរួចពីម្នាក់នេះនោះទេ Bella Ranee អាចនិយាយបានថានាងសំណាងខ្លាំងណាស់ ទាំងការងារថតរឿង ថតកម្មវិធី តំណាងអោយប្រេនល្បីៗរត់ចូលមករកនាងមិនចេះដាច់ សរុបមកពេលនេះនាងជាតារាពេញនិយមបំផុតសម្រាប់ហ្វេនៗ

ហើយច្បាស់ណាស់ថាការងារច្រើនបែបនេះមិនសួររឿងលុយក្នុងកាបូបប៉ុន្មានទេដឹងត្រឹមថាធ្ងន់ខ្លាំងណាស់ រហូតដល់គ្រប់គ្នាបង្អាប់ថានាងជាសេដ្ឋីនីពាន់លានហើយ

មុននេះ Bella បានទទួលកាដូពីអ្នកម៉ាក់នៅថ្ងៃខួបកំណើតកន្លងមកគឺជាដីនៅខេត្តប្រហែល 3 រ៉ៃជាងព្រោះនាងទិញពង្រីកបន្ថែម

រហូតមកដល់ពេលនេះសាម៉ីខ្លួនបានបើកចិត្តនិយាយក្នុងកម្មវិធី 3 zap រឿងទិញដីជាច្រើនរ៉ៃទៀតនៅតាមខេត្តទុកជារបស់ខ្លួនឯង និងធ្វើអោយគ្រប់គ្នាដាក់រហ័សនាមនាងថាជាសេដ្ឋីនីដី “ទិញដីទុកសម្រាប់ខ្លួនឯង ជិតៗមហាវិទ្យាល័យ ទុកសម្រាប់អនាគតធ្វើចំការធ្វើផ្ទះលំហែបាន មិនដល់ 18 រ៉ៃទេ ព្រោះច្រើនពេកពិបាកមើលថែ”

“ដីមិនមានច្រើនដល់ថ្នាក់និងនោះទេ តែគិតទៅលើកំលាំងរបស់ខ្លួនឯងថាមើលថែកើតអត់ ហើយទុកជាកំរៃនៅថ្ងៃអនាគត ព្រោះមានជាប់មាត់ទឹកខ្លះ ជាប់ថ្នល់ខ្លះ ដីជាប់មាត់ទឹកមានបងអ្នកស្គាល់គាត់ជួយណែនាំអោយទៅមើល មានច្រើនកន្លែងផ្សេងៗគ្នា មួយកន្លែងទៀតទិញចែកគ្នាជាមួយបង អ្នកចាត់ការផ្ទាល់ខ្លួន នៅជាប់មាត់ទឹកដែរ”

អត្ថបទដោយ : នីត្តា