មួយប្រយោគនេះរបស់ Chompoo Araya ចាក់ដោតដល់បេះដូងអ្នកទស្សនាជាខ្លាំងព្រោះចំកណ្ដាលមុខអ្នកពូកែខាង…..ហើយក៏លើកទឹកចិត្តដល់អ្នកដែលមិនធ្វើបែបនោះ! មានរូបភាព

តារាសម្ដែងល្បីឈ្មោះថែមទាំងជាកំពូលហ្វេសិនប្រចាំប្រទេសយ៉ាង Chompoo Araya ភរិយាជាទីស្រលាញ់របស់ Not-Wisarut អ្នកទំនួញធំម្ចាស់រោងចក្រម៉ឺនលានផលិតអំពូលភ្លើងលំដាប់ប្រទេស ហើយគ្រប់គ្នាតែងតែប្រាប់ថានាងសំណាងល្អណាស់ ដែលមានស្វាមីល្អ មានកូនៗគួអោយស្រលាញ់ អាចនិយាយបានថាមានគ្រប់យ៉ាងក្នុងជីវិត មិនបាច់ធ្វើការហត់នៅផ្ទះមើលថែតែកូនៗក៏រស់ស្រួលហើយ

 

ប៉ុន្ដែធាតុពិតជាក់ស្ដែង Chompoo មិនបានគិតបែបហ្នឹងនោះទេ រាល់ថ្ងៃនេះនាងនៅតែធ្វើការក្នុងសិល្បៈដែលនាងស្រលាញ់ ហើយធ្វើប្រេនខោអាវជារបស់ខ្លួនឯង ធ្វើម៉ូដផ្សេងៗជាច្រើនទៀត នាងខិតខំប្រឹងប្រែងខ្លាំងណាស់

នៅក្នុងកម្មវិធី 3 zap សាម៉ីខ្លួនជាពិធីករមួយរូប នាងបាននិយាយចំពោះរឿងធ្វើការថា “មានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ បើយើងពឹងផ្អែកលើខាងប្រុសខ្លាំងពេក ការគោរពចំពោះគ្នាទៅវិញទៅមកតែងតែបាត់បង់លែងមានដូចមុន អូខេ យើងចង់បានអ្នកមកមើលថែផ្គត់ផ្គង់ទំនុកបំរុងយើងមែនទេ ព្រោះនរណាៗក៏ចង់រស់នៅស្រួលៗ តែបើយើងត្រូវពឹងគេទាំងស្រុងហើយយល់ថាយើងរស់នៅគ្មានគេមិនបាន ខ្ញុំថាទំនាក់ទំនងនិងមិនយូរអង្វែងទេ”

ក្រោយមកក៏មានអ្នកគាំទ្រចូលមកកោតសរសើរចំពោះគំនិតរបស់នាងជាច្រើន នាងពិតជានារីដែលមានគំនិតជ្រៅសមជាអ្នកម្ដាយគម្រូ ហើយសមជានារីសម័យថ្មីពិតៗ

អត្ថបទដោយ : នីត្តា