ចាំមើលតើដ្រាម៉ាអីទៀត! Mai Davika និង Bella ប៉ះគ្នាក្នុងកម្មវិធីមួយនេះទាំងដែលធ្លាប់មានរឿងអាស្រូវដណ្ដើមកន្លែងការងារដណ្ដើមការចាប់អារម្មណ៍! មានរូបភាព

កម្មវិធី  Vogue Gala 2024 អាចនិយាយបានថាជាកម្មវិធីហ្វេសិនរបស់អ្នកសិល្បៈល្បីៗដែលបានមកជួបមុខកៀកស្មាគ្នានៅក្នុងកម្មវិធីមួយនេះ ហើយតារាល្បីទាំងអស់នោះក៏មានវត្តមានរបស់ Mai Davika និង Bella Ranee មកប៉ះគ្នាហើយថែមទាំងថតរូបជាមួយគ្នាទៀត

ដោយតួឯកស្រីស្អាត Mai Davika បង្ហាញខ្លួនជាមួយឈុតពណ៌ដូចអាលុយមីញូមវាលកៀនៗបង្ហាញស្បែកសខ្ចី បង្អួតរាងតូចស្ដើងច្រឡឹង រីឯខាង Bella Ranee វិញមក​ជាមួយ​នឹង​រ៉ូប​ពណ៌​មាស​ដ៏​ប្រណិត

អាចនិយាយបានថាការមកជួបគ្នាលើកនេះធ្វើអោយហ្វេនៗមានការសង្កេតតាមដានភ្លាមៗ ព្រោះនេះជាកម្មវិធីដំបូងដែលអ្នកទាំងពីរបានមកជួបគ្នា បន្ទាប់ពីមានការរិះគន់ក្រុមរបស់ Mai  និយាយថា Bella ដណ្ដើមកន្លែងថតក្នុងកម្មវិធីមួយ ហើយរឿងនេះដល់ថ្នាក់ធ្វើអោយអ្នកគាំទ្រខាង Bella មានការមិនពេញចិត្តជាខ្លាំងហើយទាមទារអោយអ្នកបួនចេញមកសុំទោសជាសាធារណៈ

អត្ថបទដោយ : នីត្តា