កូនដំបូងហើយភ្លោះទៀត! Patty Angsumalin បង្អួតក្បាលពោះកូនភ្លោះ 4 ខែ…..ពោះកាន់តែធំសម្រស់កាន់តែស្រស់ស្អាតនេះជាឬអារម្មណ៍អ្នកម្ដាយ?! មានរូបភាព

ថ្វីត្បិតតែមានអាការៈចាញ់កូនខ្លាំង តែក៏ស៊ូសម្រាប់អ្នកម៉ាក់ថ្មោងថ្មី Patty Angsumalin ភរិយាជាទីស្រលាញ់របស់ Dan-Worrawet 

នៅទីបំផុតអ្នកទាំងពីរក៏បានសម្រេចបំណងធំក្នុងជីវិតដោយ Patty ទទួលបានកាដូយ៉ាងធំគឺកូនដំបូងជាកូនភ្លោះទៀត ហើយខណៈពេលនេះពោះក៏កាន់តែធំឡើងផងដែរ សាម៉ីខ្លួនបានផុសបង្អួតក្បាលពោះ 4 ខែមានទាំងអមសារថា “4 ខែហើយណាចា”

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាសម្រុកចូលមកខមិននិងឡាយជាច្រើន ហើយនៅប្រាប់ទៀតថាម៉ាក់ៗពិតជាស្រស់ស្អាតប្លែកខ្លាំងជាងមុនណាស់

អត្ថបទដោយ : នីត្តា