Kwan ឆ្លើយតបនិងការរិះគន់ថាមិនអីតែបែរជាសុំមិនរួមការងារជាមួយតារាស្រីម្នាក់នេះ……….​ព្រោះខ្លួនស្រលាញ់កិត្តិយស! មានវីដេអូ

Kwan Usamanee ឆ្លើយតបចំពោះការរិះគន់ យើងចប់តាំងតែពីមិនទាន់ចាប់ផ្ដើម គិតថាបើមិនចាំបាច់ទេកុំរួមការងារជាមួយគ្នាអី សុំនិយាយតាមវិជ្ជាជីវៈនៃការធ្វើការរបស់ខ្លួន​ឯង មិននិយាយអាក្រក់ពីនរណា មើលក្នុងន័យល្អគ្រប់គ្នានិងយល់ពីអត្ថន័យ Kwan ស្រលាញ់សាលារៀន

ជាប្រធានបទដែលគ្រប់គ្នាត្រូវលើកយកមកនិយាយមិនឈប់មិនឈរ សម្រាប់រឿងរ៉ាវនៃការរិះគន់ តួឯកស្រីបញ្ជាអោយបណ្ដេញ Kaembum Priyada ពីក្នុងរឿងភាគកន្លងមក រហូតក្លាយទៅជាការឈឺចាប់របស់ Kaembum ហើយនិងអ្នកម៉ាក់របស់នាង ហើយរឿងនេះគ្រប់គ្នាដាក់គោលដៅទៅលើ Kwan Usamanee ជាអ្នកធ្វើរឿងនេះ ប៉ុន្ដែសាម៉ីខ្លួនបានចេញមកអះអាងថាមិនមានការទាក់ទងអ្វីនិងនាងទេ មុននិង Kaembum  និយាយក្នុងឡាយគួតែដឹងច្បាស់ហើយថាខ្លួនឯងធ្វើអ្វីខ្លះ ថាយើងបានធ្វើឬមិនបានធ្វើ ក្រោយមកក៏កើតការរិះគន់ម្ដងទៀត មានអ្នកបណ្ដាញសង្គមវាយប្រហារខ្ញុំ ហើយនិងខាង Kaembum មិនចាញ់គ្នានោះទេ

ជាក់ស្ដែង (21 មីនា 2024) នៅពេល Kwan មកចូលរួមក្នុងកម្មវិធីមួយ ក៏ត្រូវបានសួរទាក់ទងនិងរឿងនេះម្ដងទៀត ហើយសាម៉ីខ្លួនបានប្រាប់ថា “ឈប់រិះគន់ណាចា ខ្ញុំអូខេ មិនមានប៉ះពាល់អារម្មណ៍អ្វីទាំងអស់ ចម្លើយរបស់ខ្ញុំបាននិយាយប្រាប់រួចហើយ អ្នកក្នុងសិល្បៈបានយល់ថារឿងរ៉ាវនិងកើតឡើងដោយសារអ្វី ខ្ញុំមានតួនាទីជាអ្នកសម្ដែងខ្ញុំក៏ត្រូវធ្វើវាអោយបានល្អ យើងត្រូវធ្វើទៅតាមអ្នកដឹកនាំ តាមស្គ្រីបរបស់យើង បើខាងប៉ុស្ដន៍តម្រូវអោយយើងធ្វើអ្វីយើងក៏ត្រូវតែធ្វើ គាត់សម្រេចបែបណាយើងធ្វើបែបហ្នឹង ទោះចង់អោយខ្ញុំលោតទឹកអូទឹកស្ទឹង ដែលមានក្លិនមិនសូវល្អក៏ដោយ ខ្ញុំក៏ប្រាប់ថាខ្ញុំមិនចង់ធ្វើវាទេ មិនចង់លោត តែក៏ត្រូវធ្វើវាដដែល ព្រោះវាជាតួនាទីរបស់យើងជាអ្នកសម្ដែង

  • នៅពេលសួរថា Kwan មិនបានបញ្ជាអោយបណ្ដេញទេតើមែនទេ? ខ្ញុំបានប្រាប់ហើយថា ខ្ញុំមិននិយាយទាក់ទងនិងរឿងនិងទៀតទេ សុំនិយាយតែរឿងវិជ្ជាជីវនៃការធ្វើការរបស់ខ្លួនតែប៉ុណ្ណោះ យើងជាអ្នកសម្ដែងទោះជួបរឿងអ្វីក៏ជារឿងធម្មតារបស់ខ្ញុំដែរ
  • គិតថាវាមិនមែនជារឿងធំដុំអ្វី គ្រប់យ៉ាងត្រូវតែចូលមក តែអ្វីដែលនៅសល់គឺខ្លួនយើងផ្ទាល់ អ្វីដែលខ្ញុំអាចធ្វើបាននៅពេលនេះគឺនិយាយតែក្នុងការយល់ខ្លួនរបស់ខ្លួនខ្ញុំ ប៉ុន្ដែកន្លងមកខ្ញុំស្រលញ់កិត្តិយស កេរ្ដិ៍ឈ្មោះរបស់ខ្លួនណាស់ ខ្ញុំនិងមិននិយាយអ្វីដែលប៉ះពាល់ឬធ្វើអោយខូចខាតដល់ដទៃនោះទេ
  • ចំពោះរឿងបច្ចប្បន្នខ្ញុំយល់ថាវាជារឿងល្អ ដែលអាចធ្វើអោយគ្រប់គ្នាយល់សំដីរបស់ខ្ញុំ ពាក្យដែលខ្ញុំនិយាយថា Kwan ស្រលាញ់សាលារៀន មានន័យថាយ៉ាងម៉េច យ៉ាងហោចណាស់គ្រប់គ្នាបានយល់អត្ថន័យនៃពាក្យនេះហើយ អូខេគ្រប់គ្នាស្រលាញ់សាលារៀន
  • ឈប់រិះគន់ តែក៏អគុណគ្រប់កំលាំងចិត្ត ដែលផ្ញើរអោយមក យល់ថាខាងសិល្បៈពួកយើងធ្វើការយ៉ាងម៉េចខ្លះ អ្វីដែលសំខាន់គឺសូមអគុណដល់ចាស់ទុំគ្រប់គ្នា បងៗអ្នកសារពត៌មាន ធ្វើអោយយើងយល់ថាយើងមិនមែននៅម្នាក់ឯង
  • នៅពេលសួរថា ប្រសិនបើថ្ងៃណាមួយបានជួបគ្នារួមការងារជាមួយគ្នានិងអ្នកធ្វើអោយមានការរិះគន់កើតឡើងតើ Kwan អូខេទទួលធ្វើដែរទេ ចម្លើយគឺ “ខ្ញុំសុំមិនរួមការងារជាមួយទេបើមិនចាំបាច់” 
  • ខ្ញុំចប់តាំងតែមិនបានចាប់ផ្ដើម យើងអ្នកអ្នកសម្ដែង ជាមនុស្សសាធារណៈ ចង់នរណាយកទៅនិយាយយ៉ាងម៉េចក៏បាន យើងក៏មានសិទ្ធក្នុងការនិយាយដូចគ្នា មាត់យើងចង់និយាយក៏និយាយនិងទៅ តែទង្វើរបស់យើងគឺត្រូវគិតពិចារណាថារឿងហ្នឹងវាជាការពិតដែរឬអត់ គ្រប់យ៉ាងដែលចូលមកនិងធ្វើអោយយើងរឹងមាំកាន់តែខ្លាំងឡើង

អត្ថបទដោយ : នីត្តា