បានពួកម៉ាកមួយទៀតបាត់! Yaya ចៃដន្យទៅជួបអូន Kawin កូនប្រុស Sririta ខណៈពេលទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើតដូចគ្នា! មានរូបភាព

លើកទាំងគ្រួសរទៅធ្វើបុណ្យក្នុងថ្ងៃខួបកំណើតជុំគ្នា សម្រាប់គ្រួសាររបស់តារាសម្ដែងស្រីស្អាត Sririta-Korn តែងខ្លួនស្លៀកឈុតថៃយ៉ាងស្រស់ស្អាតនិងស្រស់សង្ហាទាំងគ្រួសារតែម្ដង ហើយលើកនេះក៏មានរូបភាពគួអោយស្រលាញ់មកផ្ញើរហ្វេនៗបងៗពូមីងបានញញឹមតាមម្ដងទៀតព្រោះតែបានជួបនិង ស្រីស្អាតយ៉ាង Yaya Urassaya 

រូបភាពគួអោយស្រលាញ់ត្រូវបានផុសចេញនៅលើបណ្ដាញសង្គមជាច្រើនសន្លឹក ខណៈពេលអូន Kawin កូនប្រុសជាទីស្រលាញ់របស់ Sririta បានជួបជាមួយនិងបង Yaya ទើបត្រូវថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍មួយសិន ហើយនៅខាងក្រោមរូបភាពនោះក៏មានប្រយោគថា “ពេលខ្ញុំដើរចេញពីព្រះវិហារវិញខ្ញុំក៏បានជួបបង Yaya ស្រីស្អាត ខ្ញុំមិនដឹងត្រូវធ្វើខ្លួនបែបណានោះទេរំភើបចិត្តណាស់ រីករាយថ្ងៃកំណើតត្រលប់ក្រោយណាបង Yaya”

បង Yaya មើលក៏ខ្នាញ់និងអូន Kawin មិនស្ទើរដែរ ហើយរឿងចុះសម្រុងជាមួយក្មេងទុកអោយនាងចុះគឺមិនងោយខកបំណងឡើយ ជួបស្វាគមន៍គ្នាមានទាំងចាប់ដៃមានទាំងអោប មើលទៅដូចជាធ្លាប់ស្គាល់គ្នាមកជាយូរហើយអញ្ចឹង

អត្ថបទដោយ : នីត្តា