កាន់តែក្ដៅ! តួឯកស្រី Kwan ឆ្លើយតប Kambum​ ខ្លួននាងមិនមែនអ្នកផ្ដើមមុន តែសុំមិនរួមកាងារជាមួយទេ….

មិនទាន់ចប់ទេ នៅក្ដៅៗនៅឡើយទេ! ក្រោយតារាស្រីតួឆ្នាស់តួឆ្នើមល្បីក្នុងរឿងភាគថៃនាង Kambum Preeyada និយាយរំលឹកអតីកាលតួឯកស្រីដែលបានដកនាងចេញពីការសម្ដែងរឿង ធ្វើឲរូបនាងចាំមិនភ្លេចនិងស្អប់មុខដល់ឥឡូវ។ ពេលនេះតួឯកស្រី Kwan Usamanee ចេញមុខមកបកស្រាយនិងកាពារខ្លួនឯងម្ដង សំខាន់ Kwan ថាមិនតបបជជីកកកាយរឿងវិញទេ តែសុំមិនរួមកាងារជាមួយទៀតល្អជាង ព្រោះរូបនាងមិនមែនជាអ្នកផ្ដើមមុននោះទេ។

ដោយជម្លោះតារាក្នុងបណ្ដាញសង្គមលើកនេះ កើតឡើងក្រោយតារាស្រី Kambum ចេញឲការសម្ភាសន៍ក្នុងកម្មវិធីមួយ និងបាននិយាយថាមានតារាស្រីម្នាក់កាលពីនាងនៅក្មេងបាន ឲអ្នកដឹកនាំរឿង ដក​Kambum ចេញពីការសម្ដែង ធ្វើឲ Kambum ឈឺចិត្តណាស់រហូតដល់កើតស្រេ្ដស។ ហើយតួឯកស្រីដែល Kambum និយាយនោះត្រូវបានអ្នកលេងបណ្ដាញសង្គមថាជាតួឯកស្រី Kwan Usamanee។ ហើយ Kwan ក៏បានប្រកែកថានាងមិនដែលធ្វើរឿងដកអ្នកណាចេញទេ ម្យ៉ាងនាងជាអ្នកសម្ដែងដូចគ្នាគ្មានសិទ្ធអីដកគេនោះទេ។ តែត្រូវបាន Kambum ថាឲថាជាមនុស្សពូកែសម្ដែង និងរឹតធ្វើឲច្បាស់ការថានាងចង់សំដល់ដល់តួឯកស្រី Kwan Usamanee។

លែងឆ្លើយតក្នុងបណ្ដាញសង្គមទៀត ថ្មីៗនេះតួឯកស្រី Kwan Usamanee បាននិយាយក្នុងការសម្ភាសន៍មួយ រូបនាងបានឲដឹងថា នាងមិនចង់តតបអ្វីទៀតឡើយ រឿងនេះនាងមិនមែនជាអ្នកផ្ដើមតែនាងសុំមិនតទៀត ព្រោះនាងជាមនុស្សស្រលាញ់ការសិក្សានិងមិននិយាយឲអាក្រក់ដល់អ្នកណានោះឡើយ។ ហើយសួរថាថ្ងៃក្រោយអាចរួមកាងារជាមួយ Kambum បានអត់ Kwan ក៏ឆ្លើយថា សុំមិនរួមកាងារគ្នាល្អជាង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ