អ្នកគាំទ្រថាយ៉ាងណាដែរ គូតួឯកប្រុសស្រី Bright និង Bella បង្ហាញភាពស្និទ្ធស្នាលក្នុងកម្មវិធី….

អ្នកគាំទ្រថាយ៉ាងណាដែរ? ពេលនេះដៃគូតារាសម្ដែងតួឯកប្រុសលោក Bright Vachirawit និងតួឯកស្រី Bella Ranee កាន់តែបង្ហាញភាពស្និទ្ធស្នាលខ្លាំង លើកនេះនៅក្នុងបណ្ដាញសង្គមមានរូបភាពគូជាមួយគ្នាហើយ មិត្តភក្ដិ មិត្តរួមកាងារ ឬក៏ក្លាយជាចំណងស្នេហាហើយ? ថែមពេលនេះតារាទាំងពីរដួងនេះកំពុងនៅលីវដូចគ្នាទៀត បើគូស្នេហ៍ក្នុងរឿងគូនេះ ក្លាយជាគូស្នេហ៍តារាក្នុងជីវិតពិតវិញមានអ្នកគាំទ្រពួកគាត់ទេ?

កាលពីប៉ុន្មានខែមុននេះ តួឯកស្រី Bella Ranee បានមានភាពយន្ដថ្មីមួយរឿងទៀតស្ទាយឥណ្ឌានិងមានការចូលរួមសម្ដែងពីតារាឥណ្ឌាមានតារាស្រី Anahita Bhooshan និងតារាប្រុសលោក Mahir Pandhi។ ភាពយន្ដនេះមានចំណងជើងថា Congrats My Ex! តួឯកស្រី Bella Ranee ចាប់ដៃគូសម្ដែងរួមគ្នាជាមួយតួឯកប្រុសលោក Bright Vachirawit។ ហើយបើទោះបីជាភាពយន្ដមួយនេះថតចប់ហើយ ចាក់បញ្ចាំងរួចហើយ តែក្រឡេកមកមើលទំនាក់ទំនង Bright និង Bella វិញនៅតែបង្ហាញភាពស្និទ្ធស្នាលគ្នាផងដែរ។ ថ្មីៗនេះតារាប្រុសស្រីទាំងពីរដួងបានទៅចូលរួមកម្មវិធីមួយ តែងខ្លួនស្រស់ស្អាតសង្ហារបណ្ដើរគ្នាមកយ៉ាងស្វីតៗនិងមានរូបភាពថតជាមួយគ្នាបង្ហោះក្នុងបណ្ដាញសង្គមចែករំលែកឲអ្នកគាំទ្របានឃើញផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ