ទីភ្នាក់ងារ Kim Soo Hyun ចេញមកបដិសេធចំពោះពត៌មានទំនាក់ទំនងស្នេហារ៉ូមែនទិកជាមួយ Kim Sae Ron ! មានរូបភាព

ពី​ប្រធាន​បទ​ក្ដៅ​គគុក​របស់ Kim Sae Ron និង Kim Soo Hyun យប់​មិញ ជាក់ស្ដែងខាងគណគ្រប់គ្រងរបស់ Kim Soo Hyun បានចេញមកបដិសេធចំពោះរឿងរ៉ាវទំនាក់ទំនងស្នេហារូ៉មែនទិកជាមួយ Kim Sae Ron ហើយ

24 មីនា GOLDMEDALIST គណគ្រប់គ្រងរបស់ Kim Soo Hyun ចេញថ្លែងសារពត៌មានជាផ្លូវការចង្អុលបង្ហាញថា Kim Soo Hyun មិនមានធ្វើការណាត់ជួបជាមួយ Kim Sae Ron នោះទេ

“យើងចេញមកថ្លែងការណ៍ជាផ្លូវការទាក់ទងនិងរូបភាពរបស់ Kim Soo Hyun ដែលបានបែកធ្លាយចេញទៅនៅថ្ងៃនេះ

យើង​សូម​ជម្រាប​ជូន​អ្នក​ថា ពាក្យ​ចចាមអារ៉ាម​ណាត់​ជួប​របស់ Kim Soo Hyun មិន​ពិត​ទេ រូបភាពដែលបែកធ្លាយចេញទៅនៅលើបណ្ដាញសង្គមអនឡាយដូចជាបានថតកាលពីយូរណាស់មកហើយ ពេលនេះ Kim Soo Hyun-Kim Sae Ron ស្ថិតនៅក្នុងទីភ្នាក់ងាររួមគ្នា ហើយ​មិន​យល់​ពី​ហេតុផល​នៃ​ទង្វើ​របស់​លោក Kim Sae Ron ក្នុងការផុសរូបថតនេះនៅឡើយទេ

តាមរូបភាពដែលបានផុសនៅខាងលើ ធ្វើអោយកើតមានការយល់ច្រលំធ្វើអោយកើតរឿងរ៉ាវដែលនឹកស្មានមិនដល់និងរឿងមិនចាំបាច់ជាច្រើនទៀត ទាក់ទងនិងតារាសម្ដែងរបស់យើ យើងនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ជា​ការ​ឆ្លើយ​តប​នឹង​សារ​បង្កាច់​បង្ខូច​ព្យាបាទ និង​ការ​បង្ហោះ​ប្រមាថ​ដែល​បង្ខូច​កេរ្តិ៍​ឈ្មោះ ឬ​កិត្តិយស​របស់​តារា​សម្ដែង​របស់​យើង

អត្ថបទដោយ : នីត្តា