ចែតែងខ្លួនទៅញុំបុកល្ហុង! Aum-May ហេតុតែជាតារាល្បីចង់ធ្វើអ្វីក៏ផ្អើលគេផ្អើលេងដែរចង់រស់នៅបែបសាមញ្ញធម្មតាតែទេវតាមិនព្រមបើកផ្លូវសោះ! មានរូបភាព

អាចនិយាយបានថាជាដៃគូដៃកង់មហាមិត្តសម្លាញ់ជិតស្និតគ្នាខ្លាំងតែម្ដងសម្រាប់ Aum-Patcharapa និង May-Pathida ដែលសាងមិត្តភាពជាមួយគ្នាអស់រយៈពេល 20 ឆ្នាំជាងហើយ

រហូតមកដល់ពេលថ្មីៗនេះ May-Pathida បានបង្ហោះរូបភាពដ៏គួអោយស្រលាញ់ ខណៈពេលណាត់ Aum ទៅញុំបុកល្ហុងនៅក្បែរៗផ្ទះជាមួយគ្នា ដោយការតុបតែងខ្លួនបែរសាមញ្ញៗធម្មតាអាវវាលក្លៀកពណ៌ខ្មៅហើយអ្នកទាំងពីរពាក់អាវស្រដៀងគ្នាទៀត ប៉ុន្ដែដូចជាស៊ីវិល័យខ្លាំងណាស់ នៅខាងក្រោមរូបភាពនោះមានប្រយោគសារថា “ណាត់ញុំបុកល្ហុកក្បែរផ្ទះភ្លាមៗ”

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលមកចុចឡាយអោយអ្នកទាំងពីរយ៉ាងច្រើន ព្រោះក្រៅពីភាពគួអោយស្រលាញ់រវាងមិត្តសម្លាញ់ទាំងពីរហើយ គ្រប់គ្នានៅចាប់អារម្មណ៍ក្នុងរឿងតែមួយគឺ សម្រស់របស់អ្នកទាំងពីរនៅតែក្មេងនៅតែស្អាតមិនឃើញប្លែកនៅណាសោះ មើលទៅពេលវេលាដូចជាមិនមានប្រសិទ្ទភាពសម្រាប់អ្នកទាំងពីរទេ

អត្ថបទដោយ : នីត្តា