Baifern Pimchanok ស្រែកហូរស្ទើរបែកផ្ទះបន្ទាប់ពី Nine ត្រូវពិន័យអោយស៊ុតបាល់ 11 ម៉ែត្រដើម្បីបញ្ជាក់ស្នេហ៍ស្មោះដល់នាងតែចុងក្រោយអំបិល! មានវីដេអូ

កម្មវិធីត្រូវបានបញ្ចប់ទៅដោយរលូនសម្រាប់កម្មវិធី 54 ឆ្នាំ 3 Miracles ធ្វើឡើងនៅកីឡដ្ឋាន Supachalasai លទ្ធផល​បាន​បង្ហាញ​ថា ក្រុម​ផ្កាឈូក​បាន​យក​ឈ្នះ​ក្រុម​ខៀវ​ក្នុង​លទ្ធផល ៣-២

ក្នុងកម្មវិធីនេះ កន្លែងដែលពិសេសបំផុតគឺការស៊ុតបាល់ penalty ហើយក្នុងនោះមាន Nine Naphat ក្នុងក្រុមខៀវត្រូវស៊ុតបញ្ចូលទី ហើយនៅពេល Boy Pakorn សួរថាមួយគ្រាប់នេះដើម្បីនរណា សាម៉ីខ្លួនឆ្លើយថាមួយគ្រាប់នេះដើម្បី Baifern 

ចំណែកឯខាង Baifern ដែលបានជាប់បំពេញកិច្ចការនៅក្រៅប្រទេស តែក៏មិនអោយខកខានក្នុងការទស្សនានិងជាកំលាំងចិត្តដល់មិត្តប្រុសដែរ ហើយនៅពេលដែលបានលឺថា Nine ស៊ុតគ្រាប់បាល់នេះដើម្បីខ្លួន រឹតតែធ្វើអោយនាងរំភើបកាន់តែខ្លាំងហើយស្រែកលាន់លឺពេញបន្ទប់ជាមួយបងៗក្រុមការងារនិងជាងតុបតែងមុខ ក្ដីស្នេហ៍ផ្ញើរជូនបានកញ្ចក់អាយផេត ទោះមិនបានទៅគាំទ្រដល់ទីលានក៏ដោយ

 

តែគ្រាប់បាល់មួយនេះមិនបានចូលទេ Nine ដើរមកជិតមុខកាមេរ៉ាហើយលើកដៃពីរដើម្បីសុំទោស តែខាង Baifern វិញស្រែកហើយនិយាយថា “បើបងធ្វើមិនបានទេបងនិងខ្មាស់គេហើយ” អ្នកចាត់ការផ្ទាល់ខ្លួនឆ្លើយតបថា “អូសុំទោសព្រោះខ្លាចត្រូវជេរ55555555555”

អត្ថបទដោយ : នីត្តា