មើលទៅបានការអត់ទេ! Nadech Kugimiya ប្រកាសពន្យាពេលរៀបការមិនមានថ្ងៃកំណត់ជាមួយ Yaya ជាលើកទីពីរហើយជាពិសេសខួបកំណើតខាងស្រីឆ្នាំនេះមិនមានរូបគូទៀតតើមានអ្វីកើតឡើងចំពោះអ្នកទាំងពីរ?! មានរូបភាព

Nadech-Yaya ជាគូដែលហ្វេនៗចាប់ផ្គូរផ្គងរហូតវដ្ដក្លាយជាគូរស្នេហ៍ពិតប្រាកដ ហើយទាក់ទងមើលចិត្តគ្នារាប់ឆ្នាំ ទើបបានខាងប្រុសលុតជង្គង់សុំរៀបការ ប៉ុន្ដែក៏មានការពន្យាពេលរៀបការគ្មានការកំណត់ម្ដងតៀត

នៅក្នុងកម្មវិធី 54 ឆ្នាំរបស់ប៉ុស្ដន៍លេខ 3 សាម៉ីខ្លួនខាងប្រុសបាននិយាយថា “មូលហេតុដែលខ្លួនមិនបាននៅចូលរួមខួបកំណើតរបស់ Yaya ក៏ព្រោះតែមានរវល់ទៅថតរឿងនៅតាមខេត្ត យើងបានដឹងមុខស្រាប់ហើយថាថ្ងៃនោះយើងរវល់ តែក៏បានទៅជួប ហើយនៅយប់នោះ Nadech បានធ្វើឱ្យគាត់ភ្ញាក់ផ្អើល ហើយកាដូឆ្នាំនេះគឺម៉ាស៊ីនសម្អាតចំហាយទឹក ជាឧបករណ៍សម្អាតដែល Yaya ចង់បាន ព្រោះគាត់មនុស្សស្រលាញ់ផ្ទះតែងតែធ្វើការសម្អាតផ្ទះជាប់ជានិច្ច”

ចំណែករឿងរៀបការ Nadech ប្រាប់ថា “ពេលនេះសុំលើកថ្ងៃសិនហើយក៏មិនទាន់ដឹងថាដល់ពេលនាដែរ ហើយនេះមិនមែនជាការជូនពរខួបកំណើតចុងក្រោយក្នុងឋានៈសង្សាដែរ”

ត្រលប់ទៅខែធ្នូឆ្នាំ 2023 Nadech បានបង្ហាញឱ្យឃើញតាមរយៈប៉ុស្តិ៍លេខ 3 រឿងរៀបការត្រូវបានពន្យាពេលម្ដងហើយ បន្ទាប់ពីសាម៉ីខ្លួនបានសុំខាងស្រីរៀបការកាលពីខែមិថុនា 2023 តែពិធីមង្គលការមិនអាចរៀបចំឡើងក្នុងឆ្នាំ 2024 បានទេ ព្រោះត្រៀមខ្លួនមិនទាន់ រឿងវេលាក៏រកមិនទាន់ឃើញដែរ

រឿងគម្រោងជ្រើសរើសទីតាំងយើងចង់រៀបចំបីកន្លែង ខនខេន ន័រវេស និងបាងកក។ ហើយយើងទាំងពីរក៏បានត្រៀមរៀបចំមួយរយៈដែរហើយ តែនៅមានផ្លាស់ប្ដូរនេះផ្លាស់ប្ដូរនោះ យើងនៅមិនទាន់បានចាប់គាត់មកនិយាយអោយច្បាស់លាស់នៅឡើយទេ អ្វីដែលច្បាស់ក្នុងខណៈពេលនេះគឺ អ្នកកំដរកូនក្រមុំ ជាមួយនិងឈុតអ្នកកំដរ

អត្ថបទដោយ : នីត្តា