ផ្អែមល្ហែមទៀតហើយ! តោះទៅទស្សនាទិដ្ឋិភាព Dj Push និង Jooy ក្នុងដំណើរកំសាន្តនៅជប៉ុន!(មានរូបច្រើន)
ជាការពិតណាស់ ក្រោយពេលដែលរៀបការសាងគ្រួសាររួចមក តារាថៃលោក Dj Push និង Jooy កាន់តែមានសុភមង្គលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុធ្វើឲ្យគ្រប់គ្នាច្រណែននិងអ្នកទាំងពីរខ្លាំងណាស់។
ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមនៅឯប្រទេសជប៉ុន ដោយក្នុងនោះគេបានឃើញអ្នកទាំងពីរពាក់អាវគូស្នេហ៍ ថតរូបបែបស្វីតៗជាមួយនិងគ្នាជាច្រើន ធ្វើឲ្យអ្នកគាំទ្រឃើញហើយរំភើបចិត្ត នឹងសកម្មភាពដំណើរកំសាន្តលើកនេះរបស់អ្នកទាំងពីរយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ទោះបីជាយ៉ាងណាក៏ដោយមហាជនជាច្រើននៅតែខកចិត្ត ព្រោះចាប់តាំងពីរអ្នកទាំងពីររៀបការមក មិនទាន់បានដំណឹងល្អ ទាក់ទងនឹងរឿងមានកូនរបស់អ្នកទាំងពីរនោះទេ ខណៈ Dj Push ធ្លាប់ទៅពិគ្រោះជាមួយនិងគ្រូពេទ្យរួចហើយក៏ដោយ៕
តោះ! ទៅទស្សនារូបភាពដំណើរកំសាន្តនៅជប៉ុនរបស់អ្នកទាំងពីរខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី