តួឯកស្រី Mo Monchanok សម្រេចក្ដីស្រម៉ៃ ឆ្នាំនេះជាតារាស្រីឈ្នះពានរង្វាន់ The Best Actress…

តួឯកស្រី Mo Monchanok ឆ្នាំ២០២៤នេះរាសីឡើងក្រឺតៗឡើងវិញ លើកពានរង្វាន់ជាតារាស្រីមានស្នាដៃការសម្ដែងឆ្នើម ក្រោយពីបានសម្ដែងក្នុងរឿងភាគកាលពីឆ្នាំទៅ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសរឿងនេះពេញនិយមនៅក្រៅប្រទេសផងដែរ។ ធ្វើឲតារាស្រី Mo Monchanok ឆ្នាំនេះអាចលើកពានរង្វាន់ The Best Actress នេះជាមោទនះភាពក្នុងនាមជាអ្នកសម្ដែងស្រីរបស់នាង ដែលប្រឡូកក្នុងវិស័យការសម្ដែងច្រើនឆ្នាំនិងទន្ទឹងរង់ចាំការទទួលបានកិត្ដិយសមួយនេះ។

ដោយតួឯកស្រី Mo Monchanok​ ទទួលបានការលើកពានតួឯកស្រីការសម្ដែងឆ្នើម The Best Actress សម្រាប់ឆ្នាំ២០២៤នេះ គឺនៅក្នុងកម្មវិធី Asia Top Awards 2024 ដែលរៀបចំឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤កន្លងទៅនេះ នៅក្នុងប្រទេសថៃ នៅអាគារ Siam Pavalai Royal Grand Theatre។ ដោយកម្មវិធីពានរង្វាន់នេះមានការអញ្ជើញចូលរួមពីសំណាក់តារាសម្ដែងល្បីៗជាច្រើនប្រទេសផងដែរ។ តួឯកស្រី Mo Monchanok បានលើកពាន The Best Actress Award ក្រោយពីបានសម្ដែងនៅក្នុងរឿង วงศาคณาญาติ The Family ហើយ Mo គឺជាតួឯកស្រីនៅក្នុងរឿងនេះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ