Baifern លួងចិត្តមិត្តប្រុស Nine Napat នាំទៅញុំអីពិតជាគួអោយស្រលាញ់ពេកហើយមួយគូនេះសំខាន់មានបោកអាវអោយ….! មានរូបភាព

ថ្វីត្បិតតែកម្មវិធីបាល់ទាត់ប៉ុស្ដនិ៍លេខ 3 ឆ្នាំនេះតារាសម្ដែងកំលោះរូបសង្ហាយ៉ាង Nine Napat ស៊ុតបាល់មិនចូលទីគួអោយសោកស្ដាយ ថែមទាំងម្ចាស់ចិត្តយ៉ាង Baifern Pimchanok មិនបានទៅគាំទ្រដល់ទីលានដូចគូគេដទៃព្រោះតែជាប់ការងារមែនពិត

តែបន្ទាប់ពីចប់កម្មវិធីភ្លាមក៏បានឃើញសកម្មភាពអង្រួនចិត្តរបស់ Baifern បាននាំសង្សាសំណព្វចិត្ត Nine ទៅញុំបាយលួងចិត្ត ហើយរូបភាពផ្អែមល្ហែមក៏បានផុសចេញមកជាបន្ដបន្ទាប់ Nine – Baifern បានផុសនៅក្នុង IG អមជាមួយប្រយោគសារថា “នាំអ្នកទាត់បាល់ទៅញុំបាយលួងចិត្ត”

តែវគ្គនេះអាចនិយាយបានថាអ្នកអត់គូស្លាប់ទាំងជំហតែម្ដងចា ទាំងផ្អែមល្ហែមទាំងគួអោយស្រលាញ់ មើលហើយញញឹមតាម ហើយនៅមានវីដេអូរបស់ Baifern បោកអាវអោយ Nine ទៀតផង អូគួអោយខ្នាញ់ពិតៗ

អត្ថបទដោយ : នីត្តា