Yaya ព្រមនិយាយប្រាប់ពីមូលហេតុដែលត្រូវពន្យាពេលម្ដងទៀតហើយគ្មានថ្ងៃកំណត់….យ៉ាងណាក៏នៅតែមានក្ដីសុខ! មានរូបភាព

ជាគូស្នេហ៍ដែលមហាជនទន្លឹងរងចាំមើលថ្ងៃមង្គលការរវាងអ្នកទាំងពីរជាខ្លាំងសម្រាប់គូរបស់ Yaya Urassaya និង Nadech Kugimiya 

តែមុននេះមានពត៌មានថា Yaya-Nadech ពន្យាពេលរៀបការដោយគ្មានថ្ងៃកំណត់ ធ្វើអោយអ្នកគាំទ្រសង្ស័យថាទំនាក់ទំនងអ្នកទាំងពីរមានបញ្ហាអ្វីដែរឬទេ ហើយអ្វីកាន់តែធ្វើអោយសង្ស័យបំផុតនោះគឺក្នុងថ្ងៃខួបកំណើតរបស់ខាងស្រីមិនឃើញមានរូបភាពគូរបស់អ្នកទាំងពីរទេ

ជាក់ស្ដែង Yaya បានចេញមកបើកចិត្តនិយាយចំពោះរឿងនេះយ៉ាងត្រង់ទៅត្រង់មកថែមទាំងតបចំលើយរឿងស្នេហានៅតែរីករាយដូចដើម

“បងគាត់និយាយថាយ៉ាងម៉េច តាមពិតទៅក៏ដូចដែលគាត់បានប្រាប់និងឯង មូលហេតុក៏ព្រោះមានការងារត្រូវធ្វើច្រើន បងគាត់មានទាំងថតរឿងភាគ ខែភាគយន្ដ រឿងភាគខ្លី នេះមួយអាទិត្យចង់មាន 20 ថ្ងៃហើយ តាមពិតទៅខ្ញុំចង់គាំទ្រអោយបងគាត់ឆកយកឱកាសនេះព្រោះមិនមែនរឿងងាយទេដែលតារាសម្ដែងណាម្នាក់មានឱកាសទទួលបានបែបនេះ វាជាបទពិសោធថ្មីមួយដែលគាត់មិនធ្លាប់ធ្វើពីមុន ដូច្នេះហើយគួតែធ្វើវាអោយអស់ដៃតែម្ដងទៅ មិនបានប្រញាប់ប្រញាល់អ្វីនោះទេ ហើយក៏មិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលដល់ថ្នាក់និងដែរ តែប្រហែលជាត្រូវត្រលប់ទៅអង្គុយស្ដាប់បងហើយមើលទៅថាគាត់បាននិយាយអ្វីខ្លះ”

“អ្វីដែលគាត់និយាយក៏ត្រូវ គាត់មិនបាននិយាយអ្វីខុសនោះទេ គឺនៅមិនទាន់មានថ្ងៃការពិតមែន សំខាន់មិនទាន់និងរៀបគម្រោងផង នៅមិនទាន់បាននិយាយរឿងថ្ងៃរឿងវេលានោះទេ ខ្ញុំមានរឿងថតតែមួយរឿងទេ តែបងគាត់មានច្រើនណាស់ ដោយគាត់មិនធ្លាប់ធ្វើអ្វីបែបនេះពីមុនមកទេ ទើបមិនចង់ដាក់សម្ពាធ មិនប្រញាប់ៗមិនចាំបាច់ព្រឹកស្អែកទេ ឆ្នាំក្រោយ ឬឆ្នាំក្រោយៗទៀត មិនបានប្រញាប់ពិតមែន ខ្ញុំខ្លួនឯងក៏នៅមិនទាន់មានគម្រោងផែនការដែរ រកថ្ងៃមិនទាន់បានទេ ចាំដេញវេលាបានពេលណាចាំមកប្រាប់ណាចា”

“ចំណែករឿងដែលមានអ្នកសង្កេតឃើញរូបលើទូរស័ព្ទដៃរបស់បង វាគឺជារូបេរបស់ខ្ញុំនិងឯង ស្អាតដែលទេ ប្រសិនបើមិនទាន់ដូរទេច្បាស់ណាស់ជារូបនៅអុីតាលី គ្រប់យ៉ាងនៅរីករាយដូចដើម អះអាងមួយរយភាគរយ”

អត្ថបទដោយ : នីត្តា