កូនបីហើយតែស្អាតមិនប្រែ! Lydia បង្ហាញខ្លួនជាមួយឈុតហែលទឹកនៅកោះម៉ាឌីវស្អាតស៊ិចស៊ីដូចកាលពី 5 ឆ្នាំមុន! មានរូបភាព

មិនដឹងថាការដើរលេងលើកនេះកូនទី 4 និងមានវត្តមានក្នុងគ្រួសារដែរឬទេ សម្រាប់អ្នកម៉ាក់កូនបីស្រីស្អាតយ៉ាង Lydia Sarunrat ដែលទើបបណ្ដើរស្វាមីអារម្មណ៍ល្អ Matthew Dean ទៅដើរលេងនៅកោះម៉ាឌីវ ហើយក៏គម្រប់ខួប 5 ឆ្នាំដែលនាងខាងមកកំសាន្ដនៅកោះម៉ាឌីវ

ដោយ Lydia បានសរសេរជាប្រយោគថា “ត្រលប់មកវិញក្នុងរយៈពេល 5 ឆ្នាំហើយកាន់តែភ្ញាក់ផ្អើលជាងមុន” ហើយរូបភាពដំបូងគឺនាងបង្ហាញខ្លួនជាមួយឈុតហែលទឹកចែកស្នាមញញឹមស្រស់ស្រាយ ថ្វីត្បិតតែផ្នែកខាងក្រោមមានស្បៃបាំងតែភាពស៊ិចស៊ីក៏មិនអាចបិតបាំងបាន

ឃើញបែបនេះហើយអ្នកបណ្ដាញសង្គមប្រញាប់ចូលមកខមិនសរសើរថា Lydia ស្រស់ស្អាតនិងស៊ិចស៊ីខ្លាំងណាស់ ទោះបីមានកូនដល់ទៅបីនាក់ហើយក្ដី ហើយអ្វីដែលសំខាន់តើអាចនិងថែមសមាជិកម្នាក់ទៀតដែរទេ

អត្ថបទដោយ : នីត្តា