អត់បានផ្ដើមទេតែសូមបញ្ចប់ តួឯកស្រី Bella ថារូបនាងរួមកាងារជាមួយអ្នកណាក៏បានដែរ ជាមួយMaiក៏បាន…

ក្រោយនៅក្នុងកម្មវិធីមួយ ឃើញតួឯកស្រីទាំងពីរដួងគឺតួឯកស្រី Bella Ranee និងតួឯកស្រី Mai Davika មកចូលរួមក្នុងកម្មវិធីតែមួយ ធ្វើឲអ្នកគាំទ្រលាន់មាត់ថាអាចមានបញ្ហាអីទៀតអត់? ពេលនេះតួឯកស្រី Bella បាននិយាយច្បាស់ៗតាមរយះកិច្ចសម្ភាសន៍មួយថា​ សម្រាប់រូបនាងគឺអត់មានបញ្ហាជាមួយអ្នកណាទេ អាចរួមកាងារបានជាមួយមិត្តរួមអាជីពបានគ្រប់គ្នា Bella សុំមិនបកស្រាយវែកញ៉ែករកខុសរកត្រូវរឿងដ្រាម៉ាក្នុងបណ្ដាញសង្គមដែលកើតមានឡើងកន្លងមកនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំកន្លងទៅនេះ មានពត៌មានដ្រាម៉ាមួយរវាងតួឯកស្រីទាំងពីរដួងគឺ តួឯកស្រី Bella Ranee និងតួឯកស្រី Mai Davika ធ្វើឲអ្នកគាំទ្រតារាស្រីទាំងពីរដួងឈ្លោះគ្នាពេញបណ្ដាញសង្គម។ រឿងនេះផ្ដើមពីតួឯកស្រី Mai និយាយថា ធ្លាប់មានតារាស្រីមកដណ្ដើមតំណែងកន្លែងនាងដើរម៉ូត ធ្វើឲគ្រប់គ្នាគិតថា Mai កំពុងនិយាយដើមនេះសំដៅដល់ Bella។ ដ្រាម៉ាមានហើយតែ Bella អត់តនោះទេ បានបញ្ចប់ដោយមិនវែកញែកតអ្វីទាំងអស់ ធ្វើឲស្ងប់ស្ងាត់រឿងនេះបាត់ទៅ។ ហើយថ្មីៗនេះបានលេចវត្ដមានតួឯកស្រី Bella និង Mai មករួមកាងារជាមួយគ្នាសារជាថ្មីម្ដងទៀត បង្ហាញស្នាមញញឹមពេញមួយកម្មវិធីហាក់មិនមានភាពរកាំរកូសនឹងគ្នានាពេលកន្លងមកទេ។ ពេលដែលសម្ភាសន៍តួឯកស្រី Bella ក៏បានប្រាប់ថាផងដែរថា រូបនាងអាចរួមកាងារជាមួយអ្នកណាក៏បានដែរ សម្រាប់រូបនាងមិនមានបញ្ហាអ្វីនឹងអ្នកណានោះទេ​ និយាយរួមគឺមិនតភ្លើងតផ្សែងទៀតនោះឡើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ