Nicha មានប្រតិកម្មហើយបន្ទាប់ពីអត់មានឈ្មោះក្នុងកម្មវិធីបាល់ទាត់របស់ប៉ុស្ដនិ៍លេខ 3 ! មានរូបភាព

រៀបចំយ៉ាងអធិកអធមសម្រាប់កម្មវិធីបាល់ទាត់ប្រចាំប៉ុស្ដនិ៍លេខ 3  “54 ឆ្នាំ 3 Miracles” ធ្វើឡើងនៅកីឡដ្ឋាន Supachalasai កាលពីថ្ងៃសៅរ៍ ទី២៣ ខែមីនាកន្លងទៅ មានតារាសម្ដែងរបស់ប៉ុស្ដនិ៍លេខ 3 តួឯកប្រុសតួឯកស្រីមានសិស្សច្បង សិស្សប្អូន វ័យក្មេងវ័យកណ្ដាលវ័យចាស់ អ្នកទើបតែចូលថ្មីមករួមគ្នាទាំងអស់

តែចម្លែកត្រង់ថាមិនមានវត្តមានរបស់ Nicha-Nattanicha រហូតធ្វើអោយមានសំនួរជាច្រើនបានចោទសួរឡើងថាតើមានរឿងអ្វីកើតឡើងចំពោះសាម៉ីខ្លួនឬមួយ នាងបានផ្ដាច់កុងត្រាជាមួយនិងប៉ុស្ដនិ៍លេខ 3 ហើយ ឬមួយរវល់ការងារនៅក្រៅប្រទេស? សំនួរទាំងអស់នេះត្រូវរងចាំសាម៉ីខ្លួនឆ្លើយតបថាមូលហេតុអ្វីអោយប្រាកដ

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ពេលថ្មីៗនេះ Nicha បានចេញមកបង្ហាញខ្លួននៅក្នុង IG ជារូបដែលនាងទៅដើរលេងនៅសមុទ្រ ហើយស្របពេលជាមួយគ្នានោះនាងបានសរសេរសារថា “be so rooted in yourself that nobady’s absence or  presence can disturb your inner peace” និងមួយឃ្លាទៀតគឺ “A Life of peace and quiet”  ចំពោះប្រយោគនេះនាងចង់ប្រាប់ថានាងចង់នៅស្ងប់ស្ងាត់

អត្ថបទដោយ : នីត្តា