ម្ដាយក្មេកឆ្លើយតបជំនួស Janie – Mickey ថាជាគូស្នេហ៍តារារៀបការ 6 ឆ្នាំលែងលះគ្នាស្ងាត់ៗមែនទេ? មានរូបភាព

បន្ទាប់ពីមានពាក្យចរចាមរាមលេចលឺចេញមកថាមានគូស្នេហ៍តារាវ័យរាមច្បងបានលែងលះជាមួយស្វាមីបញ្ចប់ជីវិតគូរៀបការ 6 ឆ្នាំកន្លងមក ធ្វើអោយអ្នកបណ្ដាញសង្គមសង្ស័យទៅលើគូស្វាមីភរិយារបស់តារាៗជាច្រើន ហើយក្នុងនោះក៏មានគូរបស់ Janie Tienphosuwan និង Mickey Nont ព្រោះមួយរយៈចុងក្រោយមកនេះមិនឃើញមានរូបភាពគូផុសចេញមកនោះទេ

រហូតមកដល់ពេលថ្មីៗនេះ (26 មីនា 2024) កម្មវិធី Tok Fun Entertainment បាន​ចេញ​មក​ទម្លាយ​ឱ្យ​ដឹង​ថា ក្រុម​ព័ត៌មាន​របស់​ផលិតកម្ម Nine Entertainment បានទាក់ទងទៅរក Mickey  ដើម្បីសម្ភាសន៍រឿងនេះ តែអ្នកទទួលទូរស័ព្ទគឺជាអ្នកម្ដាយរបស់ Mickey នៅពេលអ្នកសារពត៌មានសួរនាំរឿងរបស់ Janie-Mickey រឿងលែងលះស្ងាត់ឬអត់

អ្នកម៉ាក់របស់ Mickey បានឆ្លើយតបខ្លីៗថា “ពេលនេះកំពុងជាប់រវល់ប្រជុំ មិនអាចឆ្លើយតបអ្វីបានទាំងអស់ ចាំខលត្រលប់ទៅវិញមុននិងដាក់ទូរស័ព្ទចុះ”

អត្ថបទដោយ : នីត្តា