អន់ចិត្តមិនស្ទើទេ! Chompoo បើកផ្ទះទទួលភ្ញៀវម្នាក់នេះភ្លាមអូន Gale លែងតាមម៉ាក់ៗបាត់តាមតែភ្ញៀវនាំដើរមើលពេញផ្ទះ! មានរូបភាព

ដូចដែលម៉ែ Chom បានប្រាប់អញ្ចឹងថាកូនស្រីពៅអូន Gale ពិតជាយល់សាច់ការខ្លាំងណាស់ ដឹងថាខ្លួនគួតែអាចតាមនរណាបានខ្លះ ហើយនរណាដែលបានឃើញនាងតូចច្បាស់ណាស់ថានិងធ្លាក់ក្នុងអន្លង់ស្នេហ៍នាងដក់ខ្លួនមិនរួចទេ នៅពេលដែល Chompoo បើកផ្ទះទទួលភ្ញៀវទទួលស្វាគមន៍គ្រួសាររបស់ Ken Theeradej និង Noi Busakorn ជាមួយកូនៗគឺ Nong Khun និង Nong Jun

ហើយថ្មីៗនេះ Chompoo ទើបតែផុសរូបភាពនិងវីដេអូក្នុង IG ថា “Last Sunday with @kun_jun @mi_familia_fotos” ម៉ាក់ៗបានរៀបចំម្ហូបអាហារជាច្រើនសម្រាប់គ្រប់គ្នា ហើយមើលទៅដូចជាអូន Gale តាមអ៊ុំ Ken ខ្លាំងណាស់ ទៅណាក៏ទៅតាម ធ្វើអីក៏ធ្វើហ្នឹងជាមួយ ឡើងដល់ថ្នាក់ Chompoo ធ្វើមាត់ពេបដាក់ហើយ

ឃើញបែបនេះហ្វេនៗឯដាច់ចិត្តអូសរំលងនោះ គឺច្បាស់ណាស់ថាត្រូវចូលមកខមិនបង្អាប់ម៉ាក់កូនពីរនាក់នេះបន្ទិចសិនហើយ…….បានអ៊ុំភ្លេចម៉ាក់ភ្លេចប៉ាអស់ហើយ គួតែប្រមូលខោអាវអោយទៅនៅជាមួយអ៊ុំបានត្រូវ

អត្ថបទដោយ : នីត្តា