តារាស្រី Baitoey ត្រលប់មកស៊ិចស៊ីមានមន្ដស្នេហ៍ឡើងវិញ ក្រោយរួចខ្លួនពីរឿងក្ដីForex-3Dហើយ…

ត្រលប់មកយកតំណែងវិញហើយ! តារាសម្ដែងស្រីនិងជាអ្នកចម្រៀងជើងចាស់ក្នុងសិល្បៈថៃនាង Baitoey Rsiam បង្ហោះរូបភាពជាច្រើនសន្លឹកទៅលេងមាត់សមុទ្រ ជាមួយភាពស្រស់ស្រាយនិងស្អាតស៊ិចស៊ីឡើងវិញ ក្រោយពីរូបនាងបានរួចខ្លួនពីរឿងក្ដីឆបោក។ នាងបានបង្ហាញឲឃើញតាមផ្លូវច្បាប់ហើយ ថារូបនាងពិតជាមិនមានពាក់ព័ន្ធនឹងរឿងក្ដី Forex-3D ទេ ពេលនេះនាងឈ្នះក្ដីហើយ តុលាការកាត់ឲរូបនាងរួចខ្លួនពីការជាប់ឈ្មោះនៅក្នុងរឿងនេះហើយផងដែរ។

ដោយស្រីស៊ិចស៊ីក្នុងសិល្បៈថៃ Baitoey Rsiam ពេលនេះមកបង្ហាញភាពស្រស់ស្អាតនិងការតែងខ្លួនបានស៊ិចស៊ីជាចំណូលចិត្តរបស់នាងវិញហើយ ក្រោយពីបានមើលថែខ្លួនឯងឲស្រស់ស្អាតឡើងវិញ បន្ទាប់ពីចេញពីការឃុំឃាំងជាច្រើនខែ។ តារាស្រី Baitoey បានចេញមកតស៊ូរឿងក្ដីឆបោក Forex-3D នឹងបានឈ្នះក្ដីនេះហើយ ឃើញថារូបនាងមិនមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីនេះទេ Baitoey បានរួចខ្លួនហើយ។ តែយ៉ាងណាក៏ដោយក៏ពេលនេះ ស្វាមីរបស់នាងលោក DJ Man មិនបានរួចខ្លួននោះទេ រូបលោកនិងបក្សពួកនៅជាប់ឃុំឃាំងនៅឡើយផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ