Aum Patcharapa នារី Vampire មួយសន្លឹកនេះអង្រួនបេះដូងអ្នកបណ្ដាញសង្គមខ្លាំងណាស់ខ្លាំងជាងស្លៀកឈុតប៊ីគីនីទៅទៀត! មានរូបភាព

Aum Patcharapa កំពូលតារាស៊ិចស៊ីប្រចាំប្រទេសថៃគ្រាន់តែឈរធម្មតាៗក៏ប្រហារចិត្តហ្វេនៗអោយស្លាប់ទាំងជំហបានដែរ មិនថានាងត្រូវឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីប៉ុន្មានដងទៀតក៏នាងនៅតែក្មេងដូចដើម ស្អាត ស៊ិចស៊ីលេខមួយគ្មាននរណាអាចដណ្ដើមបានសោះឡើយ

ដោយនៅពេលថ្មីៗនេះ Aum បានចេញមកផុសរូបក្នុងស្ទាយស៊ិចស៊ី ទោះបីជាគ្រប់គ្នាបានឃើញនាងស៊ិចស៊ីជាញឹកញាប់ហើយក៏ដោយ តែស្ទាយស៊ិចស៊ីមួយនេះនៅតែអាចអោយគ្រប់គ្នាលាន់មាត់វ៉ាវ និងប្លែងភ្នែកដដែល រូបភាពនេះមើលទៅមុខដូចជាធម្មតាតែពេលនាងបែរខ្នងទើបដឹងថាមិនធម្មតា អាវវាលក្លៀកខ្លួនខ្លី សំខាន់ខាងក្រោយមានតែខ្សែពីរភ្ជាប់គ្នាអត់មានក្រណាត់អាវមកបិតបាំងសូម្បីតែបន្តិច បូកផ្សំនិងស្បែកសខ្ចី រាងតូចស្រលូនទៀត អេមហួសតែម្ដង មើលហើយចង់តែមើលទៀត មើលមិនចង់ងាកភ្នែកមើលអ្វីផ្សេងទៀតឡើយ

បើស្អាតហើយស៊ិចស៊ីបែបនេះតើនរណាអាចទ្រាំបាន ហ្វេនៗប្រញាប់ចូលទៅខមិនព្រោងព្រាត ម្នាក់ៗសុទ្ធតែនិយាយក្នុងន័យតែមួយថាស្រស់ស្អាត ក្មេងជាងវ័យ សង្ស័យតែជានារីបិសាចជញ្ជក់ឈាមហើយបានជាក្មេងគ្រប់សម័យកាលបែបនេះ

អត្ថបទដោយ : នីត្តា