អត់អាន caption ទេហ្វេន! Janie គ្រាន់តែផុសរូបភាពអ្នកបណ្ដាញសង្គមសំរុកចូលទៅសួរមិនប្រណីរឿងលែងប្ដីស្ថាត់ៗ មានរូបភាព

កំពុងត្រូវបានអ្នកបណ្ដាញសង្គមចាប់អារម្មណ៍ជាខ្លាំងសម្រាប់អ្នកម៉ាក់កូនមួយស្រីស្អាតយ៉ាង Janie Tienphosuwan បន្ទាប់ពីមានពាក្យចរចាមរ៉ាមលេចឡើងថានាងបានលែងលះជាមួយ Mickey Alphach ដោយស្ងាត់ៗ ដូច្នេះហើយទើបធ្វើអោយអ្នកបណ្ដាញសង្គមលើកយកមកនិយាយច្រើន

ដោយជាក់ស្ដែង Janie បានផុសវីដេអូក្នុង IG ខណៈពេលនាំកូនស្រីជាទីស្រលាញ់ទៅធ្វើម្ហូបនៅក្នុងសណ្ឋាគារល្បីឈ្មោះមួយកន្លែង ហើយសាម៉ីខ្លួនបានសរសេរជាប្រយោគសារអមវីដេអូថា “ម្នាក់មកធ្វើពងទាចៀន ហើយម្នាក់ទៀតមកញុំសូកូឡា​ ក្ដីសុខដែលមានរហូតមកដល់ចុងខែថ្ងៃទី 31 នេះតែប៉ុណ្ណោះ @anantarasiambangkok”

ហើយវីដេអូនេះមានអ្នកចូលទៅខមិនជាច្រើន ក្រៅពីសរសើរភាពគួអោយស្រលាញ់របស់ម៉ាក់កូនហើយ គ្រប់គ្នាក៏នៅសួរទាក់ទងនិងរឿងលែងលះយ៉ាងច្រើនផងដែរ

អត្ថបទដោយ : នីត្តា