ចោរក្នុងផ្ទះពិបាកកាពារ គូស្នេហ៍តារាកំប្លែង Jazz និង Jang ដឹងមុខអ្នកលួចរបស់ប្រេនៗអស់ពីផ្ទះគឺបងប្រុស….

ស៊ើបចុះស៊ើបឡើងពេលនេះដឹងមុខហើយ គូស្នេហ៍តារាកំប្លែងមានប្រជាប្រិយភាពក្នុងប្រទេសថៃលោក Jazz Chuanchuen និងភរិយា Jang Punnasa ដឹងមុខអ្នកដែលលួចគាស់ផ្ទះ លួចរបស់មានតម្លៃក្នុងផ្ទះរបស់អ្នកទាំងពីរហើយ ការពិតគឺជាបងប្អូនសោះ។ បងប្អូនក៏ដោយបើហ៊ានធ្វើដាក់គ្រួសារអ្នកទាំងពីរដល់ថ្នាក់នេះហើយ ក៏លែងអាណិតលែងទុកមុខឲទៀតផងដែរ ប្ដឹងប៉ូលីសឲតាមចាប់ខ្លួនដើម្បីមកទទួលទោសដែលខ្លួនបានធ្វើ។ ថែមបង្ហើបប្រាប់ថានេះមិនមែនជាលើកទីមួយនោះឡើយ ដែលបុគ្គលរូបនេះបង្ករបញ្ហាដល់គ្រួសារអ្នកទាំងពីរ រហូតអស់ទ្រាំបែបនេះ។

ដោយការពីពេលថ្មីៗនេះ តារាកំប្លែងល្បីក្នុងភាពយន្ដថៃលោកJazz Chuanchuen ព្រមទាំងភរិយា Jang Punnasa បានទៅប៉ុស្ដិ៍ប៉ូលីសដើម្បីដាក់ពាក្យបណ្ដឹងប្ដឹង ពីអ្នកលួចគាស់ផ្ទះយកស្បែកជើងប្រេនៗកម្រៗដែលអ្នកទាំងពីរបានទិញសន្សំទុក ដោយមិនត្រឹមតែជារបស់ទិញមកថ្លៃនោះទេ តែក៏ជារបស់ដែលស្រលាញ់និងពិបាកទិញមកវិញបានផងដែរ។ ខណះពេលនេះដឹងហើយថាបុគ្គលដែលលួចនោះគឺជាបងប្រុសរបស់ Jang ភរិយាJazz ព្រោះបុគ្គលរូបនោះជាអ្នកបង្ហោះប្រាប់ដោយផ្ទាល់ដោយមិនញញើតច្បាប់ បានលួចស្បែកជើងប្រេនៗអស់ពីផ្ទះ Jazz  មូលហេតុព្រោះតែខឹងនិងច្រណែនប្អូនស្រីខ្លួន Jang ថែមទាំងបានប្រាប់ថា លួចយកមកចែកមិត្តភក្ដិខ្លះ លក់យកលុយចាយខ្លះផងដែរ។ បើទោះបីជាដឹងថា បុគ្គលដែលប្រព្រឹត្ដិនោះគឺជាបងប្រុសក៏ដោយ ក៏ Jang ភរិយាJazz មិនព្រមដកពាក្យបណ្ដឹងវិញផងដែរ គឺនៅតែឲប៉ូលីសបន្ដតាមចាប់និងដាក់ទោសតាមផ្លូវច្បាប់។ ព្រោះបុគ្គលដែលជាបងរូបនេះបានបង្កររឿងច្រើនលើកច្រើនសារហើយ ធ្លាប់ជួយធានាខ្លួនឲចេញពីគុក អស់លុយអ្នកផ្ទះមិនស្ទើរ ថែមចេញមកក៏រស់នៅផ្ទះគ្រួសារនាង ថែមបែរជានាំក្រុមមិត្តភក្ដិមករញ៉េរញ៉ៃក្នុងផ្ទះ ធ្វើឲនាងនិងស្វាមីប្រកាសលក់ផ្ទះនោះចេញ បែរជាមកខឹងសម្បារតាមរករឿងមិនឈប់ ថែមគំរាមកំហែងទៀត លើកនេះនាងក៏ត្រូវកាពារគ្រួសារនាងឲប៉ូលីសតាមចាប់ខ្លួនដាក់ទោសវិញផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ