Aff ចូលរួមក្នុងកម្មវិធីបិទការថតរឿងយប់ជ្រៅ Nonkul មកទទួលត្រលប់ទៅផ្ទះមួយសន្លឹកនេះផ្អែមល្ហែមពេកហើយដូចមានតែគ្នាពីរនាក់! មានរូបភាព

ជារូបភាពដែលស្វីតបំផុតនិងមិនធ្លាប់បានឃើញពីមុនធ្វើអោយបរិយាកាសក្នុងកម្មវិធីជប់លៀងបិទការថតរឿងភាគក្លាយទៅជាពណ៌ផ្កាឈូកទាំងអស់ ជាពិសេសអាចនិយាយបានថាស្ករឡើងក្រាមកកអស់ហើយ ពីព្រោះតែតួឯកស្រីកូនមួយយ៉ាង Aff  Thaksaorn បានមកចូលរួមជប់លៀងជាមួយមិត្តភ័ក្ដផ្សេងៗទៀត

ខណៈពេលបរិយាកំពុងសប្បាយរីករាយក៏មានកំលោះសង្ហាអាវសដែលមិនមែនជាសមាជិតថតរឿងបានបង្ហាញខ្លួនក្នុងកម្មវិធីនេះដែរគឺ Nonkul ដើម្បីទៅទទួលម្ចាស់ចិត្តស្រីស្អាតត្រលប់ទៅផ្ទះវិញ ប៉ុន្ដែក៏បាននៅចូលរួមសប្បាយរីករាយជាមួយគេបន្ទិច​ដែរ រូបដែលស្វីតបំផុតគឺខណៈពេលអ្នកទាំងកំពុងឈនិយាយគ្នាជិតស្និតគ្នា មើលទៅដូចក្នុងកម្មវិធីទាំងមូលមានតែពីរនាក់ទេ

ក្រៅពីនេះ Pei Panwad ប្រមូលបានរូបភាពពិសេសនេះមកផ្ញើរហ្វេនៗបានឃើញទាំងអស់គ្នា កុំអោយរមូលពោះតែអ្នកក្នុងកម​្មវិធី

អត្ថបទដោយ : នីត្តា