Tono-Nicha នាំគ្នាទៅធ្វើរឿងនេះ…..ធ្វើអោយគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងព្រោះគួអោយស្រលាញ់ពេកហើយ! មានរូបភាព

ជារូបភាពពេញទៅដោយគុណភាពទោះបីជាតិចតែទាក់ទាញខ្លាំងសម្រាប់រូបភាពរបស់តារាស្រីវ័យក្មេង Nicha Natthanicha ជាមួយកំលោះរូបសង្ហា Tony Pakin ដែលអ្នកទាំងពីរមានពេលវេលាត្រូវគ្នាក៏នាំគ្នាទៅដើរលេងដើម្បីបន្ថែមភាពផ្អែមល្ហែមអោយគ្នាទៅវិញទៅមក

នៅពេលថ្មីៗនេះអ្នកទាំងពីរបានកៀកកើយគ្នាទៅមើលកុនហើយក៏មានរូបភាពគួអោយស្រលាញ់បានផុសចេញមក្នុងបណ្ដាញសង្គម អ្នកទាំងពីរតែងខ្លួនសប្បាយៗងាយៗសាមញ្ញ ជាមួយនិងធុងពោតលីងដ៏ធំ ជារូបភាព​គួអោយខ្នាញ់ខ្លាំងណាស់

ហើយអាចនិយាយបានថាជាថ្ងៃតាមចិត្តសង្សាស្រីក៏ថាបានដែរ ព្រោះឃើញនៅក្នុងខមិនខាងស្រីបានសរសេរប្រាប់ថា “ពោតលីងតាមការស្នើរសុំគ្រប់ទេប៉ុណ្ណឹង?”

អត្ថបទដោយ​ : នីត្តា